ថ្វីត្បិតតែកំពុងពរពោះកូនទីពីរ ក៏ពិតមែនតែតារាចម្រៀង កែវ ច័ន្ទសម្ជស្ស នៅតែបន្តការច្រៀង ដដែល ។ស្របពេលសុខភាពកាន់តែប្រសើរ ពេលនេះ កែវ ច័ន្ទសម្ជស្ស បានក្លាយជាគណៈកម្មាការនៅក្នុង កម្មវីធី «ច្រៀងដើម្បីសុបិន្ត» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ។

Image may contain: 5 people, people smiling, people sitting and people standing

កែវ ច័ន្ទសម្ជស្ស ត្រូវបានគេចាត់ទុកជាតារាចម្រៀង ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យ សិល្បៈ។ពេលនេះដែរ នាងមានឱកាសបង្ហាញមុខនៅក្នុងកម្មវិធី «ច្រៀងដើម្បីសុបិន្ត» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ លេខ ៥ ក្នុងនាមជាគណៈកម្មាការរួមជាមួយលោក គង់ សុទ្ធារិទ្ធ និងលោក ណាំ ប៊ុណ្ណារ័ត្ន ។

Image may contain: 1 person, standing

កម្មវិធីប្រលង ចម្រៀងនេះត្រៀមចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ នៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ។ សព្វថ្ងៃនេះ កែវ ច័ន្ទសម្ជស្ស កំពុងពរពោះកូនទីពីរ ដែលកូនក្នុងផ្ទៃរបស់នាងជាកូនប្រុស។ ដោយ សារគក៌របស់នាងមិនទាន់រីកធំ ទើបតារាចម្រៀងនិយមបទពីដើមរូបនេះ នៅតែបន្តការងារសិល្បៈដដែល គ្រាន់ តែកាត់បន្ថយជាងមុន ៕ ចេនី

Image may contain: 1 personImage may contain: 3 people, people sitting and indoorImage may contain: 1 person, closeupImage may contain: 1 person, standingImage may contain: 2 people, people standing and suit

ប្រភព៖ pmhotnews