«ធម្មជាតិ និង ក្រមា ចិត្តអូនស្នេហាទាំងពីរ» នេះគឺជាសារដែលតារាសម្តែងល្បីឈ្មោះ កញ្ញា មាន សូនីតា បានសរសេរបង្ហោះនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះដោយភ្ជាប់ជាមួយ រូបភាពរបស់នាងផង ។

Image may contain: 1 person, standing, outdoor and nature

Loading...

មាន សូនីតា កាលពីពេលថ្មីៗនេះ បានបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីសម្រស់ក្រមា និង ធម្មជាតិ ដែលមើលទៅឃើញថាមានភាពស្រស់ស្អាតបំផុត ជាមួយស្នាដៃច្នៃប្រឌិតក្រមាខ្មែរសម្រាប់ចុងឆ្នាំ ២០១៦ នេះ ។

Image may contain: 1 person, smiling, standing and outdoor

រាជិនីក្រមា ដែលមានសម្រស់ស្រស់ស្អាតពីធម្មជាតិ កញ្ញា មាន សូនីតា បានបង្ហើបពាក្យមួយឃ្លានៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់នាងថា «ធម្មជាតិ និង ក្រមា ចិត្តអូនស្នេហាទាំងពីរ» ដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុកមានការ រំភើបចិត្ត និង ចូលចិត្ត ទៅលើសម្រស់ក្រមា ដែលច្នៃទៅជាសម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់នាង ។

Image may contain: 1 person, standing, outdoor and nature

កញ្ញា មាន សូនីតា កន្លងមកមហាជនធ្លាប់ដឹងហើយថា នាងជាតារាស្រីរបស់ខ្មែរមួយរូបដែលមានគំនិត ចេះច្នៃប្រឌិតចូលចិត្តយកផលិតផលក្រមារបស់ខ្មែរ ទៅកែច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដើម្បីដាក់លក់លើទីផ្សារក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយលើកកម្ពស់ផលិតផលក្រមារបស់ខ្មែរឲ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរបរទេស បានយល់ដឹង និង ស្គាល់ពីអត្ថប្រយោជន៍ផលិតផលធ្វើពីក្រមាខ្មែរ ។

Image may contain: 1 person, smiling, standing, sky, tree, outdoor and nature

បច្ចុប្បន្នបន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យលើការច្នៃប្រឌិតលើផលិតផលក្រមាខ្មែរឲ្យក្លាយជាវត្ថុអនុស្សាវរីយ៍ និងរបស់ប្រើប្រាស់ដ៏មានតម្លៃផ្សេងៗហើយនោះ ពេលនេះនាងក៏បានងាកមកចាប់អារម្មណ៍លើការកែច្នៃក្រមាធ្វើជាម៉ូដសម្លៀកបំពាក់វិញម្តង ព្រោះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកស្ទួយផលិតផលក្រមាខ្មែរដែរ ។

Image may contain: 1 person, smiling, outdoor

មាន សូនីតា បាននិយាយទៀតថា សម្រាប់ផលិតផលក្រមាខ្មែរក្រៅតែពីការផ្តល់អត្ថប្រយោជន៍តាមរយៈការយកទៅបង់.ក និង ទទូរហើយនោះ វាថែមទាំងផ្តល់ប្រយោជន៍ជាច្រើនទៀតដូចជាការយកមកកែច្នៃធ្វើជារបស់អនុស្សាវរីយ៍ និង សម្លៀកបំពាក់បានយ៉ាងល្អប្រណិតទៀតផង ។

Image may contain: 1 person, smiling, standing, stripes and outdoor

ជាក់ស្តែងកន្លងមកនាងធ្លាប់ជោគជ័យលើការងារនេះជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះថែមទាំងទទួលបានការគាំទ្រ និង លើកស្ទួយពីមហាជនជុំវិញការងាកមកជ្រើសយកការទិញផលិតផលកែច្នៃពីក្រមានេះទៅប្រើប្រាស់តាមតម្រូវការផ្សេងៗគ្នា ៕ ដេវីត

Image may contain: 1 person, standing and outdoorImage may contain: 1 person, standing and outdoor

ប្រភព៖ pmhotnews