មើលទៅវាហាក់ដូចជាឧប្បត្តិហេតុដ៏ហួសចិត្តមួយ បានកើតឡើងនៅក្នុងការប្រកួតរវាងក្រុម Rayon FC ជាមួយនឹងក្រុម Mukura ដោយក្នុងនោះកីឡាករ Moussa Camara របស់ Rayon FC បានធ្វើសកម្មភាពដ៏ចម្លែកមួយក្នុងអំឡុងពេលការប្រកួតកំពុងដំណើរការ។

នៅក្នុងការប្រកួតនេះក្រុម Mukura បានធ្វើការនាំមុខមុន១ទល់នឹង០ ហើយលទ្ធផលនេះបានរក្សាដល់ចុងតង់នៃការប្រកួត ស្របគ្នានោះ Camara បានសម្ងំនៅមុខទីរបស់ Mukura ហើយរូបគេបានធ្វើអ្វីម្យ៉ាងនៅជិតបង្គោលទីគូប្រកួតរបស់ខ្លួន ហើយតាមរយៈសកម្មភាពនេះត្រូវបានគេចាត់ទុកថាជាការធ្វើមន្តអាគម។

ទន្ទឹមគ្នានេះក្រោយពេលបានធ្វើសកម្មភាពនេះរួច រូបគេបានរត់ទៅរកទីតាំងកីឡាកររបស់ខ្លួនយ៉ាងឆាប់រហ័ស ជៀសវាងមានការវាយធ្វើបាបពីសំណាក់កីឡាកររបស់ Mukura។ បន្ទាប់មកទៀតណាស់វាហាក់ដូចជាគួរឲ្យហួសចិត្តណាស់ នៅពេលសកម្មភាពរបស់ Mukura ហាក់ដូចជាមានប្រសិទ្ធភាព ដោយរូបគេបានតែតបាល់បញ្ចូលទីមុនពេលចប់ការប្រកួត៧នាទី។

ដោយសារមូលហេតុនេះហើយ បានជាគេគិតថានេះគឺជាការប្រើមន្តអាគម ហើយតាមរយៈនេះផងដែរ សហព័ន្ធបាល់ទាត់របស់ប្រទេស Rwandan បានធ្វើកែតម្រូវបទបញ្ញត្តិក្នុងការប្រកួត ដោយចាត់ទុកការធ្វើសកម្មភាពដ៏គួរឲ្យសង្ស័យបែបនេះ ជារឿងខុសច្បាប់។

ប្រភព៖ kqube