តារាចម្រៀង កញ្ញា វ៉ាន់ នីឡា ទាក់ទងនឹងរឿងបណ្តឹងរបស់នាងទៅកាន់អតីតសង្សារ ដែលបានដាក់ពាក្យបណ្តេឹងចាប់តាំងពី កន្លះឆ្នាំមុនពេលនេះមិនទាន់សម្រេចជាលទ្ធិផលនៅឡើយទេ ធ្វើឲ្យរូបនាងមានការព្រួយបារម្មណ៍ជាខ្លាំង ។

Image may contain: 1 person, selfie and closeup
Loading...

ជាមួយគ្នានេះនាងធ្លាប់បានលើកឡើងថា «ជនមួយនេះនៅតែបន្តរផ្ញើរសាជាសំលេងនឹង រូបតុក្តាជារឿយៗ ក្នុងបំណងចង់ឌឺដងអោយរូបនាងខ្ញំុ ប្រហែលជាគេគិតថាតុលាការធ្វើអីគេមិនកើត ? ក្នុងរយះពេលជាច្រើនខែមកនេះ ខ្ញំុបានបាត់បង់វត្តមាននៅលើឆាកតន្រ្តីនានា នឹងចំនូលរបស់នាងខ្ញំុជាច្រើន ដែលត្រូវបង្ខំចិត្តអោយនាងខ្ញំុទៅច្រៀងនៅក្រៅប្រទេសដើម្បីផ្គត់ផ្គង់ជីវភាព .. តើតុលាការចង់អូសបន្លាយពេលរហូតទាល់តែរឿងមួយនេះស្ងាត់ច្រងំហើយយូរយូរទៅត្រូវបានគេបំភ្លេច ?? ទុកឱកាសអោយជនខិលខូចនោះរស់នៅជាមួយការសើចចំអកអោយនាងខ្ញំុញំុដូចដែលពាក្យគេនិយាយថា ” ទៅរកអាណាធំជាងអញបានមកធ្វើអញ ” ហើយខ្លួនខ្ញំុផ្ទាល់ជាជនរងគ្រោះ នឹងក្រុមគ្រួសារ រស់ទាំងភ័យខ្លាច ខ្ញំុនេះដើរទៅណាមកណា ភ្នែកនៅកញ្ចឹងករ ខ្លាចជនមួយនេះ និងមានបំណងធ្វើអោយខ្លួនខ្ញំុបាត់ពីលោកនេះដូចអ្វីដែលគេធ្លាប់គំរាមខ្ញំុ បើរាល់ថ្ងៃនេះគេនៅដើរសើចសប្បាយក្អាកក្អាយនៅឡើយ និងមិនអើពើចំពោះការកោះហៅផងនោះ ! សូមតុលាការអើពើនិងពាក្យអង្វរកររបស់ខ្ញំុផងចុះ 🙏🙏🙏🙏 😭😭😭»

Image may contain: text

ហើយម្សិលមិញនេះនាងក៏បានលើកឡើងទៀតថា «យូរពិនណាក៏ចាំដល់ដង្ហើមចុងក្រោយ ដរាបណាខ្ញំុមិនទាន់បានយុត្តិធម៌កំុប្រាប់អោយខ្ញំុបោះបង់ការតស៊ូ! មួយជំហ៊ានជួបខ្លាក៏សំរុកចូល ! សូមបងប្អូនទាំងអស់នៅតែតាមដានរឿងក្តីរបស់នាងខ្ញំុជាបន្តរ មានតែយើងដែលជាប្រជារាស្ត្រសាមញ្ញទើបយល់ថាភាពអយុត្តិធមឈឺចាប់ដល់កំរិតណា៎!»៕

Image may contain: 1 person, closeup
Image may contain: 1 person, closeup
Image may contain: 1 person, sitting

ប្រភព៖ chnchannel