ថ្មីនេះតារាសម្តែងដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពខ្លាំងប្រចាំឆ្នាំ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបថតមួយសន្លឹកឈរម្នាក់ឯង ហើយបាននិយាយត្អូញត្អែបែបផ្អែមល្ហែមទៅកាន់គូស្នេហ៍ដែលមិនបានកាន់ដៃគ្នានៅថ្ងៃឆ្លងឆ្នាំ ពិតជាមានអារម្មណ៍ឯកកោណាស់។

Image may contain: 1 person
Loading...

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកនាង សុខ សោម៉ាវត្តី ក៏បានបង្ហើបសារដ៏ផ្អែមល្ហែមទៅកាន់គូស្នេហ៍ថា៖ “បេសក្ខកម្មកាងារចាប់ផ្ដើមនៅថ្ងៃស្អែក… មិនបានកាន់ដៃគ្នាឆ្លងឆ្នាំពិតជាមានអារម្មរណ៍ថាឯកោណាស់ តែក៏មិនមានន័យថាយើងនៅឆ្ងាយពីគ្នានោះទេ ព្រោះ ️និង️ នៅក្បែរគ្នារហូត វាជាថ្ងៃពិសេសពិតមែន តែការស្រលាញ់របស់យើងពិសេសជាង កុំព្រោះតែរឿងប៉ុណឹ្ណងធ្វើអោយយើងឈ្លោះគ្នាណ៎ ធ្វើម៉េចបើមានបេសក្ខកម្មដូចគ្នា .. តែក៏ល្អដែរពេលដែលមិនបាននៅក្បែរគ្នាក្នុងពេលពិសេសមួយនោះ របស់អ្នកនឹងនឹកដល់គេ ហើយគេម្នាក់នោះហើយដែលជាមនុស្សសំខាន់ I know it’s U S1 just drama ឆ្នាំនេះអូនឆ្លងឆ្នាំជាមួយ Fans អ្នកណានៅសៀមរាបខ្លះ ចាំជួបគ្នាណា”។

Image may contain: 1 person, sitting

គួរបញ្ជាក់ថា នៅចុងបញ្ចប់នៃសាររបស់ ស្រីស្អាត សុខ សោម៉ាវត្តី បានញ្ជាក់យ៉ាងច្បាស់ថា Just Drama។ ទោះជាយ៉ាងនេះក្តី ប្រហែលជារឿងពិតមួយសម្រាប់អ្នកនាង ដើម្បីលាយឡំនឹងពាក្យ Drama ហើយមើលទៅ។

Image may contain: 1 person

ប្រភព៖ chnchannel