ជាធម្មតាគេជឿថា រាងកាយមានសុខភាពល្អ ខួរក្បាលក៏មានសុខភាពល្អដូចគ្នា។ ប៉ុន្តែដើម្បីទទួលបានលទ្ធផលបែបនេះលុះត្រាតែយើង ទទួលទានអាហារជំនួយដល់សុខភាព, ការគេងឱ្យបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណបានទៀងទាត់ អាចជួយរក្សាភាពឆ្លាតវៃរបស់អ្នក។ ក្រៅពីនេះ នៅមានរឿងរ៉ាវមួយចំនួនផ្សេងទៀតដែលអ្នកអាចធ្វើ ដើម្បីរក្សាសុខភាពខួរក្បាល និងថ្វីគំនិតរបស់អ្នក។ បណ្តែតបណ្តោយខ្លួនអ្នកនៅក្នុងសកម្មភាពសប្បាយៗ ដែលជួយជម្រុញដល់ខួរក្បាល ដើម្បីបានទទួលអត្ថប្រយោជន៍ជាច្រើន។

១. ចូលរួមការហាត់រាំ

Loading...

យោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ការចូលរួមហាត់រាំអាចជួយកាត់បន្ថយភាពវិកលចរិករបស់មនុស្សចាស់ ៧៥% បើធៀបនឹងអ្នកដែលមិនបានចូលរួមហាត់រាំ។ នេះដោយសារការពិតគឺថា ការរាំមានសកម្មភាពទៅលើភ្នែក, ដៃ និងជើងរួមគ្នា។ វាក៏ជាការធ្វើលំហាត់ប្រាណមួយ ជួយសម្រួលដល់ចរាចរណ៍ឈាមក្នុងរាងកាយរបស់អ្នក និងជួយពង្រឹងលំហូរឈាម ធ្វើឱ្យខួរក្បាលល្អប្រសើរឡើង ដូច្នេះខួរក្បាលនឹងមានសុខភាពល្អ។

២. លេងឧបករណ៍តន្ត្រី

ការស្រាវជ្រាវបានបង្ហាញថា ការលេងឧបករណ៍តន្ត្រីអាចជួយពង្រឹងដល់សុខភាពខួរក្បាលរបស់អ្នក ជាពិសេសការចងចាំរបស់អ្នក។ ថាមពលខួរក្បាលរបស់អ្នកអាចនឹងប្រសើរឡើង សូម្បីតែការស្តាប់តន្ត្រី។ តាមរយៈការសិក្សាថ្មីៗនេះបានឱ្យដឹងថា សកលវិទ្យាល័យឱសថសាស្ត្រ Stanford បានអះអាងថា ការស្តាប់តន្ត្រីបុរាណអាចជួយបង្កើនការយកចិត្តទុកដាក់ស្តាប់បានយូរ និងរក្សាព្រឹត្តិការណ៍ទុកក្នុងការចងចាំរបស់ខួរក្បាលទៀតផង។

៣. រៀនភាសាបរទេស

តាមការចេញផ្សាយរបស់ទស្សនាវដ្តីប្រសាទសាស្ត្រកាលពីឆ្នាំ ២០០៣ បានបង្ហាញថា ភាពវិកលចរិកអាចការពារបានដោយការរៀនភាសាថ្មី ឧទាហរណ៍៖ ជាមធ្យម មនុស្សដែលរៀន ២ភាសាអាចជួយការពារភាពវិកលចរិកបាន ៤.៥ឆ្នាំ បើធៀបនឹងអ្នករៀន ១ភាសា។ តាមការសិក្សាដទៃផ្សេងទៀតបានបង្ហាញពីភស្តុតាងដែលមនុស្សនិយាយភាសាខុសគ្នាអាចធ្វើការងារបានច្រើន ហើយល្អ និងអាចយកចិត្តទុកដាក់បានច្រើនជាងអ្នកដែលនិយាយតែមួយភាសា។ យោងតាមអ្នកជំនាញជាច្រើនបានបង្ហាញថា ខួរក្បាលនឹងមានឥទ្ធិពលសម្រេចជោគជ័យបំផុត ប្រសិនបើមនុស្សចាប់ផ្តើមរៀនភាសាតាំងពីក្មេងមក។ តែទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់យឺតពេល ក្នុងការរៀនអ្វីមួយដែលថ្មី រួមទាំងភាសាបរទេស។

៤. ការលេងអុក, លេងហ្គេម, លេងបៀជាការធ្វើលំហាត់ខួរក្បាលបានប្រសើរបំផុត

តាមការសិក្សានៅបារាំងកាលពីឆ្នាំ ២០០៣បានបង្ហាញថា អត្រាគ្រោះថ្នាក់នៃជំងឺវិកលចរិកថយចុះ ១៥% ចំពោះមនុស្សដែលលេងអុកច្រើន។ អ្វីដែលធ្វើឱ្យការលេងអុកនេះមានប្រសិទ្ធភាពខ្លាំង ការពិតគឺថា វាធ្វើឱ្យមនុស្សចេះគិត។

៥. អានឱ្យបានច្រើន

ការអានជាលំហាត់ប្រាណមួយប្រសើរបំផុតសម្រាប់កោសិកាកាយប្បសាទ, ដូច្នេះវាបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ខួរក្បាល។ ចាប់ផ្តើមទម្លាប់អានយ៉ាងហោចណាស់ឱ្យបាន ២-៣អត្ថបទជារៀងរាល់ថ្ងៃ ហើយត្រូវគិតបន្តិចក្រោយពេលអានរួច។

៦. កិច្ចការច្រើនពិតជាមិនចាំបាច់ឡើយបង្ហាញថា អ្នកមានសមត្ថភាពខួរក្បាល

ជាធម្មតាវាបានបំពេញកំពកខួរមុខរបស់អ្នក, វាមានទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហា, ការសម្រេចចិត្ត និងការរៀនអ្វីផ្សេងទៀត ដែលសំខាន់បំផុតចំពោះមុខងារខួរក្បាល។ ម្យ៉ាងវិញទៀត ការស្រាវជ្រាវបានបង្ហាញថា ខួរក្បាលជាអ្នកកាម៉ង់ដែលមានហេតុផលខ្ពស់, សមត្ថភាពរៀនអ្វីដែលថ្មី, ក៏ដូចជាសមត្ថភាពដើម្បីអនុវត្តព័ត៌មានដែលទទួលបានថ្មី អាចពង្រឹងដោយការធ្វើអ្វីមួយ ផ្ទុយពីការធ្វើអ្វីគ្រប់យ៉ាងក្នុងពេលតែមួយ។

៧. សរសេរកត់ត្រាចូលនូវអ្វីៗដែលធ្វើឱ្យអ្នកជួបនឹងភាពតានតឹង

ដោយសារភាពតានតឹងធ្វើឱ្យរាំងស្ទះដល់គំនិត, គួរតែសរសេរកត់ត្រាទុកនូវអ្វីដែលធ្វើឱ្យអ្នកតានតឹងចូលទៅក្នុងក្រដាសមួយ, វាមិនត្រឹមតែជួយកម្ចាត់អ្វីដែលរំខានដល់ប៉ុណ្ណោះទេ តែវាក៏អាចជួយពង្រឹងមុខងារការចងចាំរបស់ខួរក្បាលអ្នកផងដែរ៕

ប្រភព៖ ខ្មែរប្រពៃ