និស្សិតស្រីវ័យក្មេងម្នាក់ នៅក្នុងប្រទេសចិន បានធ្វើឲ្យអង្រួនដល់បេះដូងមនុស្សជាច្រើន តាមរយៈទង្វើនៃក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តដ៏មុះមុត ដែលនាងកំពុងបង្ហាញជូនចំពោះលោកយាយរបស់នាង ។

បើតាមប្រភពបានឲ្យដឹងថា ក្មេងស្រីម្នាក់ឈ្មោះ Liu Lin អាយុ ២០ ឆ្នាំ បានត្រូវជួបទុក្ខលំបាកមួយ នៅពេលនាងត្រូវបានទទួលយកឲ្យចូលរៀនសាកលវិទ្យាល័យ Chengdu ។

នាងអាចក៏ជួលបន្ទប់ស្នាក់នៅៗឯសាលារបស់នាងក្នុងតម្លៃថោក ដើម្បីទុកលោកយាយរបស់នាងនៅម្នាក់ឯង ឬក៏ទៅសាលារៀនយកគាត់ទៅតាមផងដែរ ។

Image may contain: one or more people, kitchen, food and indoor

Lin បាននិយាយថា នាងមិនអាចបោះបង់លោកយាយអាយុ ៩៣ ឆ្នាំ របស់នាងបាននោះទេ ដូច្នេះហើយ នាងត្រូវតែជួលបន្ទប់តូចមួយនៅជិតសាលារៀនរបស់នាង ។

ក្រៅពីការសិក្សា Lin បានឆ្លៀតធ្វើការក្រៅម៉ោង ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ការចំណាយផ្សេងៗ, រីឯបងប្រុសរបស់នាងវិញ ដែលមានការងារពេញម៉ោង បានចំណាយប្រាក់ខែ១ភាគធំរបស់គាត់ សម្រាប់ថ្លៃការស្នាក់នៅរបស់នាង និងលោកយាយ ។

Lin បានភ្ញាក់ពីដំណេកនៅព្រឹកព្រលឹម ដើម្បីចម្អិនអាហារពេលព្រឹក សម្រាប់ខ្លួនឯង និងលោកយាយរបស់នាង ហើយនាងបានវិលត្រឡប់មកផ្ទះជួលវិញ ដើម្បីរៀបចំអាហារថ្ងៃ ។ នាងក៏បានផ្ទុកកុំព្យួទ័រមានរឿងភាពយន្ត ដែលលោកយាយរបស់នាងចូលចិត្តមើលផងដែរ ដើម្បីកុំឲ្យគាត់អប្សុកនៅអំឡុងថ្ងៃ ។

Lin ក៏បានទិញសត្វឆ្មាមួយក្បាលដាក់ឈ្មោះថា Dang Dang ឲ្យនៅបានជាគ្នាជាមួយលោកយាយរបស់នាង ខណៈនាងកំពុងជាប់រៀន និងធ្វើការងារខាងក្រៅ ។

Lin បានរៀបរាប់ឲ្យដឹងថា កាលពីឆ្នាំមុន ឪពុករបស់នាងបានស្លាប់ដោយសារជំងឺ ហើយម្តាយរបស់នាង បានទទួលរងជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ។ ក្នុងអំឡុងពេលនោះ លោកយាយរបស់នាង ក៏បានបាក់ចើងម្ខាងទៀតផង ។

ប៉ុន្តែ នាងនិយាយថា នាងត្រូវបានចិញ្ចឹមបីបាច់ដោយលោកយាយរបស់នាង អីចឹងហើយ ឥឡូវនេះ គឺពេលវេលាដែលត្រូវតបស្នង…គាត់វិញ ។

គ្រូរបស់ Lin ឈ្មោះ Zhang Na និយាយថា នាងជាសិស្សឆ្លាត យកចិត្តទុកដាក់ក្នុងការរៀនសូត្រណាស់ ។ នាងក៏តែងជួយយកអាសាអ្នកដទៃថែមទៀតផង ៕

Image may contain: food

Image may contain: 1 person

Image may contain: one or more people

Image may contain: 1 person, sitting and indoor

Image may contain: cat

Image may contain: one or more people and people sitting