តារាសម្តែងទើបសម្រាលបានកូនស្រី ភិន សុដាលីស ដែលទើបបែកបាក់ពីលោក ប៉ែន ចំរ៉ុង កាលពីពេលថ្មីៗនេះនាងបានចាកចេញទៅកម្សាន្តនៅប្រទេសកូរ៉េដោយ រួមសហការជាមួយមិត្តភក្តិរបស់នាងពោលគឺបានដាក់ទិសដៅកំណត់បង្ហាញតំបន់ទេសចរណ៍ ក្នុងនិងក្រៅប្រទេសដើម្បីឲ្យគេ បានដឹង ឬអ្នកដែលមិនទាន់បានដឹងឲ្យស្គាល់ហើយចំណាយចំគោលដៅ ។

Image may contain: 4 people, people standing

តារាសម្តែង ភិន សុដាលិស និងក្រុមការងារមិត្តភក្តិមួយចំនួនទៀត បានចាកចេញទៅប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី ២៦ ធ្នូ ដែលជាដំណើរកម្សាន្តនាចុងឆ្នាំ ២០១៦ នេះ ដែលរូបនាងនិងមិត្តរួមដំណើររំពឹងបានភាពរីករាយ ហើយនឹងបានថតផ្សាយរូបភាពល្អៗ នៅតំបន់សំខាន់ៗជូនមហាជនបានដឹងស្គាល់ផងដែរ ។

Image may contain: 3 people, people smiling

ការប្រើពេលវេលាប៉ុន្មានថ្ងៃនៅកូរ៉េខាងត្បូង ដាលីស និង មិត្តភក្តិនឹងថតរូបផ្សាយជាវីដេអូ និងរូបបង្ហោះតាមរយ:ហ្វេសបុកគ្រប់សកម្មភាពសំខាន់ៗ ដែលក្នុងនោះចង់បង្ហាញថា នៅកន្លែងនិមួយៗត្រូវចាយប្រាក់ប៉ុនណា? គួរទៅឬមិនគួរទៅ? ដើម្បីកុំឱ្យមានការព្រួយបារម្ភលើខ្ទង់ចំណាយលើសកម្រិត ។

Image may contain: 3 people, people standing

នៅពេលខាងមុខ ភិន សុដាលីស ត្រូវបំពេញតួនាទីផ្សព្វផ្សាយសកម្មភាពទាំងនោះលើផេកមួយ ដែល បង្ហាញពីគ្រប់តំបន់ទេសចរណ៍ក្នុង និងក្រៅប្រទេសចំគោលដៅមានទាំងកន្លែងលំដាប់ៗ,កន្លែងមធ្យមឬកន្លែងកម្សាន្តដែលដើរលេងទៅចាយតាមសមត្ថភាពភ្ញៀវទេសចរណ៍ពោលគឺ ចង់ឱ្យភ្ញៀវស្គាល់ ដឹងពីរបៀបទៅកម្សាន្តដែលសមស្របនឹងកញ្ចប់កំណត់ចៀសវាងចំណាយទៅមិនចំគោលដៅ ។

Image may contain: 4 people, people smiling, people standing

ពេលនេះគេសង្កេតឃើញថា ភិន សុដាលីស មានភាពរឹងប៉ឹងច្រើនតាំងពីបែកបាក់គ្នាជាមួយ ប៉ែន ចំរ៉ុង និងក្រោយពីសម្រាលកូនរួចមក ។ កន្លងទៅអ្វីដែលធ្វើឲ្យមហាជនមានការអាណិតអាសូរខ្លាំងដល់តារាសម្តែង ភិន សុដាលីស ក៏ព្រោះតែ ស្នេហារបស់ ប៉ែន ចំរ៉ុង និង ដាលីស កាលពីដំបូងអ្នកណាក៏ដឹងថាជាស្នេហាផ្អែមល្ហែម ល្អូកល្អិនគួរឲ្យចាប់អារម្មណ៍ពិសេសការសន្យាថាឲ្យនាងសើចច្រើនជាងយំតែមិនទាន់បានប៉ុន្មានផងបែរជាផ្ទុយពីពាក្យសន្យាគឺយំច្រើនជាងសើចទៅវិញហើយថែមទាំងត្រូវពរពោះកូនក្នុងផ្ទៃលំបាកលំបិនតែម្នាក់ឯងទៀត ៕ ដេវីត

Image may contain: 4 people, people standingImage may contain: 3 people, people standingImage may contain: 6 people, people smiling, people sitting and indoorImage may contain: 3 people, people standingImage may contain: 3 people, people smiling, people sitting and indoorImage may contain: 4 people, people standingImage may contain: 3 people, people smilingImage may contain: 3 people, people standing

ប្រភព៖ pmhotnews