គេហទំព័រសារព័ត៌មាន CNN បានផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះឲ្យដឹងថា ចាប់តាំងពីឡើងកាន់តំណែង និងគ្រប់គ្រងអំណាចណែនក្នុងដៃនាឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្នមានរយៈពេល៥ឆ្នាំ លោក Kim Jong-un មេដឹកនាំវ័យក្មេងកូរ៉េខាងជើងបានបញ្ជាឲ្យមានការប្រហារជីវិតមនុស្សអស់ចំនួន៣៤០នាក់ ដែលក្នុងនោះចំនួន១៤០នាក់ជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលយោធា និងគណបក្សពលករកូរ៉េ (Korean Worker’s Party) ។

Image may contain: 7 people, people standing
លោក Bruce Bennett អ្នកវិភាគជាន់ខ្ពស់ខាងវិស័យយោធានៃស្ថាប័ន RAND បានបញ្ជាក់ប្រាប់ CNN ឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងមក លោក Kim Jong-un បានបង្ហាញនូវឥរិយាបទឃោរឃៅ និងគ្មានធម៌មេត្តា ។

Image may contain: 2 people, people sitting and indoor

អ្នកវិភាគជាន់ខ្ពស់ Bruce Bennett បានឲ្យដឹងទៀតថា ក្នុងរយៈពេល៥ឆ្នាំនៃការកាន់អំណាច លោក Kim Jong-un បានបណ្ដេញរដ្ឋមន្ដ្រីការពារជាតិចេញពីតំណែងចំនួន៥លើក ខណៈឪពុករបស់លោក គឺលោក Kim Jong-il អតីតធ្លាប់កាន់អំណាចរយៈពេល១៧ឆ្នាំបានផ្លាស់ប្ដូររដ្ឋមន្ដ្រីការពារជាតិត្រឹមតែចំនួន៣លើកប៉ុណ្ណោះ ហើយក្នុងចំណោម៣លើកនោះ មាន២នាក់បានផ្លាស់ប្ដូរដោយសារចូលកាន់តំណែងជំនួសអ្នកទទួលមរណភាព ។ នៅដើមឆ្នាំ២០១៦នេះ លោក Kim Yong Jin មន្ដ្រីអប់រំជាន់ខ្ពស់កូរ៉េខាងជើងត្រូវបានលោក Kim Jong-un បញ្ជាឲ្យប្រហារជីវិតដោយបាញ់នឹងកាំភ្លើង ព្រោះតែមន្ដ្រីអប់រំជាន់ខ្ពស់រូបនេះអង្គុយមានឥរិយាបទមិនសមរម្យក្នុងកិច្ចប្រជុំមួយ ។ ក្នុងខែឧសភា ឆ្នាំ២០១៥ លោក Kim Jong-un បានបញ្ជាឲ្យបាញ់សម្លាប់លោក Hyon Yong Chol រដ្ឋមន្ដ្រីការពារជាតិចំពោះមុខប្រជាជននៅសាលាយោធាក្នុងទីក្រុងព្យុងយ៉ាង ។ លើសពីនេះ កាលពីអំឡុងឆ្នាំ២០១៣កន្លងទៅ លោក Kim Jong-un បានបញ្ជាឲ្យប្រហារជីវិតលោក Jang Song-Thaek ត្រូវជាឪពុកមារបស់ខ្លួនក្រោយពេលបញ្ជូនខ្លួនឲ្យតុលាការកាត់ទោសពីបទផ្ដួលរំលំរដ្ឋាភិបាលរួចមក ។

Image may contain: 1 person, outdoor

លោក Kim Jong-un អាយុ៣២ឆ្នាំ ជាមេដឹកនាំផ្ដាច់ការវ័យក្មេងរបស់ប្រទេសកូរ៉េខាងជើងបច្ចុប្បន្នបានឡើងកាន់អំណាចបន្តវេនជំនួសឪពុករបស់លោក គឺលោក Kim Jong-il កាលពីអំឡុងខែធ្នូ ឆ្នាំ២០១១កន្លងទៅ ៕

ប្រភព៖ dtn7