ថ្មីៗនេះ ឌី សូនីតា បានបង្ហើរូបនាងឡើងច្រៀងនៅពីមុខក្តារខៀននិងសិស្សរួមថ្នាក់ជាច្រើននាក់ ដោយភ័យពេកនាងបានច្រៀងភ្លេចប៉ារ៉ូល (ភ្លេចពាក្យក្នុងបទចម្រៀង) តែលើកនេះ នាងបង្ហាញពីការ យកពស់ដ៏ធំមកដាក់នៅលើ ក របស់នាងធ្វើព្រងើយក្នុងពេលទៅដើរលេងនៅប្រទេសថៃ ។

តារាសម្តែងស្រី ឌី សូនីតា បាននាំក្រុមគ្រួសារទៅលំហែកាយ ដល់ប្រទេសថៃ ដើម្បីជាការ កំសាន្តសប្បាយនិងឆ្លងឆ្នាំនៅទីនោះតែនាងក៏មិនភ្លេចបង្ហោះនូវរូបភាពប្លែកៗដែលនាងបានឃើញនិងបានជួបដើម្បីបង្អួតបង្ហាញដល់មិត្តភក្តិអ្នកលេងហ្វេសប៊ុក។ក្នុងនោះ តារាស្រីរូបនេះបានបង្ហោះនូវរូបថត ស្អាតៗជាច្រើនដើម្បីបង្អួតដាក់អ្នកគាំទ្ររបស់នាង ។ មិនតែប៉ុណ្ណោះរូបនាងក៏បានយកពស់ថ្លាន់ជាច្រើន ក្បាល ដាក់លើ.ករបស់នាងទៀតផង ។

Image may contain: 1 person

តាមរយៈឃ្លីបវីដេអូគេឃើញតារាស្រី ឌី សូនីតា បានយកពស់ថ្លាន់ធំៗចំនួន៣ក្បាលមកពាក់ នៅ លើ ក នាង ធ្វើឲ្យអ្នកគាំទ្រ ដែលបានទស្សនាឃ្លីបវីដេអូនោះនាំគ្នា ប្រហោងពោះជំនួស នាង ។ ទោះបី នាង លេង និងកាន់សត្វពស់យ៉ាងស្និទ្ធក៏ដោយ ក៏នៅក្នុងវីដេអូនោះ បានឲ្យឃើញថា នាងក៏បង្ហាញពីអារម្មណ៍ភ័យខ្លាចដែរគ្រាន់តែនាងនៅតែហ៊ាននិងប្រថុយ។

Image may contain: 1 person, standingImage may contain: 1 person, sittingImage may contain: 1 person, outdoorImage may contain: 1 person, sitting, sunglasses and closeupImage may contain: 1 person, smiling, standing, shoes and indoorImage may contain: 1 person, closeup

ចង់ដឹងថាតើសកម្មភាព ឌី សូនីតា ក្លាហានជាមួយសត្វពស់ធំៗ ៣ ក្បាលយ៉ាងណានោះសូមនាំ គ្នាតាមដានទស្សនាឃ្លីបវីដេអូដូចតទៅ ៕ ដេវីត

ប្រភព៖ pmhotnews