ពិធីករកំពុងមមាញឹកក្នុងអាជីពជាអ្នកសិល្បៈ លោក យ៉ែម សំអូន ទើបតែបានទម្លាយប្រវត្តិស្នេហាដើរដល់ផ្លូវបែងចែកទ្រព្យសម្បត្តិគ្នាជាមួយនឹងអតីតភរិយាកាលពីចុងសប្ដាហ៍មុនបន្ទាប់ពីអ្នកនាង យ៉ាន លីនដា បាននាំកូនស្រីមកលេងស្រុកខ្មែរជាលើកដំបូងក្រោយពីសម្ងំរស់នៅប្រទេសអូស្ត្រាលីអស់រយៈពេលមួយរយៈធំបន្ទាប់ពីលែងលះគ្នាដាច់ស្រេច ។

Image may contain: 1 person

ជាការពិតបន្ទាប់ពីពិធីការិនី និងជាតារាចម្រៀងល្បីឈ្មោះ អ្នកនាង យ៉ាន លីនដា នាំកូនស្រីមកដល់ស្រុកខ្មែរ លោក យ៉ែម សំអូន បានស្កាត់ទៅជួបកូនស្រីចំនួនពីរដងរួចមកហើយ និងតែងតែបង្ហាញពីក្ដីស្រឡាញ់ដល់កូនស្រីចំពោះមុខមហាជនជានិច្ចតាមរយៈសារដ៏រំភើប ក៏ដូចជារូបថតស្និទ្ធស្នាលជាមួយកូនស្រីជាបន្តបន្ទាប់។

Image may contain: 2 people, people smiling

លើកនេះក៏មិនខុសពីលើកមុនៗប៉ុន្មានដែរ ពិធីករកំពុងទទួលបានប្រជាប្រិយភាពខ្លាំង លោក យ៉ែម សំអូន បានទៅស្កាត់ជួបកូនស្រីជាលើកទីបីដោយបង្ហាញពីក្ដីស្រឡាញ់ និងផ្ដល់ភាពកក់ក្ដៅចំពោះកូនស្រីដដែល ប៉ុន្ដែម្ដងនេះគេកត់សម្គាល់ឃើញថា ពិធីកររូបនេះបានបង្ហាញពីទំនួលខុសត្រូវចំពោះកូនស្រីនៅចំពោះមុខមហាជនតែម្ដង ពោលគឺ យ៉ែម សំអូន បានជូនកាដូកូនស្រីជាសាច់ប្រាក់សុទ្ធដាក់បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈតែម្ដង។

Image may contain: 2 people, people eating and people sitting

ជាមួយនឹងការបំពេញកាតព្វកិច្ចជាឪពុកល្អចំពោះមុខមហាជនហើយនោះ យ៉ែម សំអូន ថែមទាំងបានភ្ជាប់មកជាមួយសារមួយឃ្លាថា «រយលានអត្តន័យ ហើយជាកម្លាំងថាមពល និងកម្លាំងចិត្តមិនអាចកាត់ថ្លៃបាន។ ប៉ាប៉ាពិតជារំភើបណាស់ដែលមានកូននៅក្នុងជីវិតប៉ាប៉ា តួនាទីរបស់ប៉ាប៉ាមិនដែលភ្លេចម្ដងណាឡើយ ការស្រឡាញ់កូនគឺមាននៅក្នុងគំនិត និងក្នុងបេះដូងប៉ាប៉ា ហើយក៏ជាការស្រឡាញ់ដែលមិនប្រួលប្រែ អ្វីដែលសំខាន់ប៉ាសូមជូនពរកូនឱ្យមានភាពជោគជ័យនៅក្នុងជីវិត»BeBe

Image may contain: 2 people, indoorImage may contain: 2 people, people smiling, people sitting, indoor and foodImage may contain: 2 people, people sittingImage may contain: 1 person, outdoorImage may contain: one or more people, sunglasses, closeup and outdoorImage may contain: 1 person, standing, ocean, sky, sunglasses, outdoor, nature and water

ប្រភព៖ pmhotnews