ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ ប៊ុត សីហា បានទម្លាយសារដ៏វែងមួយឃ្លានៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីយប់មិញនេះធ្វើឱ្យបណ្ដាអ្នកគាំទ្រលោកជាច្រើនកើតជាសំណួរពេញបណ្ដាញសង្គម ខណៈតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានបង្ហោះសារថាបានបែកបាក់គ្នាជាមួយនឹងភរិយាហើយ ដោយសារតែភរិយារបស់លោកមើលឃើញលុយសំខាន់ជាង។

Image may contain: 3 people, people smiling, people sitting, sunglasses and child

តើជាការពិតទេថាតារាចម្រៀងកំពុងល្បីឈ្មោះ ប៊ុត សីហា បានបែកបាក់ជាមួយភរិយាដោយសារតែនាងមើលឃើញលុយធំជាងប្ដីនោះ? ខាងក្រោមនេះជាសារទាំងស្រុងរបស់ ប៊ុត សីហា ដែលបានទម្លាយដល់មហាជនកាលពីយប់មិញ សូមប្រិយមិត្តពិចារណាទាំងអស់គ្នា៖

«តើនៅលើលោកយើងនេះ មានមនុស្សម៉ានអ្នកទៅ ដែលជួបរឿងដូចខ្ញុំ?«រស់នៅជាមួយគ្នារាល់ថ្ងៃ ហើយខ្លួនឯងនេះ គឺរូបខ្ញុំនេះម៉ងផ្ទាល់ ទាំងដឹងថារាល់ថ្ងៃរស់នៅជាមួយគេនឹងវាទើសទាល់ចិត្តគេខ្លាំងណាស់ នៅពេលដែលយើងគ្មានការងារធ្វើ 3-4-5 ថ្ងៃ ហើយជាពិសេសនោះ យើងគ្មានលុយសល់ឱ្យទៅទុកទេ.. ដឹងថាមានរឿងហើយ.. ខ្ញុំ តែមិនដឹងថា រឿងនោះ ខ្នាតតូច ឬក៏ធំនោះទេ» (អត់ចង់និយាយច្រើននោះទេ តែខ្ញុំគ្រោនតែចង់ប្រាប់ថា ខ្ញុំមិនល្ងង់ទេ.. ពេលកន្លងមកដែលខ្ញុំរស់នៅជាមួយអ្នកបាននោះ គឺពេលនោះ ចិត្ត បេះដូង ខួរក្បាលខ្ញុំវានៅល្អ នៅខ្លាំង ហើយនៅទ្រាំទ្រជាមួយពួកអ្នកបាន តែពេលនេះ គឺខួរក្បាលរបស់ខ្ញុំវាបានប្រេះស្រាំហើយ គឺមិនអាចទប់ទល់ជាមួយនឹងយើងបានទៀតឡើយ នោះនៅទៀតក៏គ្មានន័យដែរ ខ្ញុំមានតែសុំចាកចេញទៅហើយ..

សូមអ្នកសប្បាយឱ្យអស់ដៃចុះ ពេលនេះខ្ញុំលេងនៅទើសទាល់ពួកអ្នកទៀតហើយ ហើយខ្ញុំក៏មិនយករបស់របបអ្វី វត្ថុដែលអ្នកចង់បានវា អ្នកបាត់វាមិនបាន អ្នកខ្វះវាក៏មិនបាន រហូតដល់ អ្នកស្រឡាញ់វាជាងប្តីខ្លួនឯងទៅទៀត.. អត់អីទេ បើស្រឡាញ់របស់នោះជាងប្តី តែឥលូវមិនមែនត្រូវជាប្តីអីទៀតដែរ តែចង់ប្រាប់ទៅអ្នកចុងក្រោយថា ស្រឡាញ់វាជាងខ្ញុំមិនអីទេ តែបើអ្នកស្រឡាញ់វាជាងកូនស្រីរបស់ខ្លួនអ្នកទៀត ចង់ប្រាប់ទៅអ្នកថា ប្រយ័ត្នស្តាយក្រាយទៅថ្ងៃមុខ..!! G9 na..bart all Friend’s (ចប់)»BeBe

Image may contain: 3 people, people sitting and childImage may contain: 3 people, eyeglassesImage may contain: 3 people, people smiling, people sittingImage may contain: 1 person, standingImage may contain: 1 personImage may contain: 1 person, sunglasses

ប្រភព៖ pmhotnews