រាជធានីភ្នំពេញ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ គិតត្រឹមរយៈពេល១២ខែក្នុងឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិកាចាប់ខ្លួនរនិងបណ្ដេញជនបរទេស ចេញពីកម្ពុជា បានចំនួនជាង ៣ពាន់នាក់ (៣,៣៧៦នាក់) ស្មើនឹង៦៣សញ្ជាតិ និងបញ្ជូនជនបរទេសទៅពន្ធនាគារ បានចំនួន២៨នាក់ ស្រី៤នាក់ មាន៤សញ្ជាតិ ពីបទលួចឆ្លងដែន ស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ដែលបង្កឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងគេចវេសពីការចាប់ខ្លួនពីប្រទេសដ៏ទៃ។

នេះបើយោងតាមឯកឧត្ដមឧត្ដមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី៣០ធ្នូម្សិលមិញនេះ។

ឯកឧត្តមបានបន្ថែមថា បើសរុបចំនួនឃាត់ខ្លួន និងបណ្ដេញចេញជនបរទេស គិតចាប់តាំងពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងឆ្នាំ២០១៤មកទល់ពេលនេះ មានជាង១ម៉ឺនាក់ (១១,៦៦១នាក់) ស្រីជិត២ពាន់ (១,៩៣៣នាក់) មាន៧២សញ្ជាតិ ហើយបើធៀបការអនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៥ឃើញថា ចំពោះជនបរទេសក្នុងប្រទេសកម្ពុជាបានថយចុះ៤០ភាគរយ ដោយសារលំហូរចូលជនបរទេសអន្តោប្រវេសន៍ ខុសច្បាប់មានការថយចុះ៕

2stars vn

ប្រភព៖ kqube