លោក Jun Koyama ប្រធានក្លឹប Fujieda MYFC បានសម្ដែងការពេញចិត្តជាខ្លាំង ក្រោយឆក់បានកីឡាករ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ទៅជួយក្លឹបរបស់ខ្លួន បើទោះបីក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ។

លើសពីនេះ លោកថែមទាំងប្ដេជ្ញាជួយអភិវឌ្ឍន៍សមត្ថភាពខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ឲ្យកាន់តែល្បីនៅជប៉ុន ប្រចាំទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងពិភពលោកទៀតផង។

ក្រោយប្រកាសផ្ទេរ និងទទួលកីឡាករ ចាន់ វឌ្ឍនាកា ជាផ្លូវការក្នុងសន្និសីទសារព័ត៌មាន លោក Jun Koyama បាននិយាយថា «ខ្ញុំសន្យាថា នឹងបណ្ដុះបណ្ដាល វឌ្ឍនាកា ឲ្យកាន់តែរីកចម្រើន ដែលអាចនិយាយបានថា រីកចម្រើន រហូតបានឡើងទៅលេងលីគកំពូលជប៉ុន (J-League) ឬតំបន់អឺរ៉ុប និងពិភពលោកជាដើម។ តែយ៉ាងណា ខ្ញុំសូម សំណូមពរដល់អ្នកគាំទ្រកម្ពុជា សូមបន្ដគាំទ្រ វឌ្ឍនាកា ដើម្បីជំរុញសមត្ថភាពរបស់គេឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

បុរសជនជាតិជប៉ុនរូបនេះបានឲ្យដឹងថា មូលហេតុនៃការទទួលយក ចាន់ វឌ្ឍនាកា នេះគឺជាយុទ្ធសាស្ដ្របាល់ទាត់ជប៉ុន និងពង្រឹងកីឡាករក្នុងក្រុមបន្ថែម។ ជប៉ុនមានយុទ្ធសាស្ដ្រស្វែងរកកីឡាករឆ្នើមៗក្នុងអាស៊ី នៅលេងនៅលើទឹកដីជប៉ុន ហើយធ្វើយ៉ាងម៉េចឲ្យកីឡាករអាស៊ីមានភាពខ្លាំង ដូចបណ្ដាកីឡាករនៅអឺរ៉ុប និងពិភពលោកដែរ។

e4beef6f808cfa1fd1816948b23ca187739ae861

Image may contain: 2 people, people standing

Image may contain: 3 people, people standing

ប្រភព៖ chnchannel