ពិធីករលោក អ៊ឹម ជីវ៉ា បានជូនដំណឹងដល់មិត្តរួមសិល្បៈទាំងអស់ឲ្យបានជ្រាបថា ពេលនេះ ភរិយា តារាកំប្លែង «នាយចេក» កំពុងតែត្រូវសង្រោ្គះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ ក្នុងក្រុងតាខ្មៅ ដោយសារតែជម្ងឺបេះដូងរីក លើសឈាម និងឈឺក្រពះ និងខ្វះខាតថវិកាសម្រាប់យកមកព្យាបាលនៅទីក្រុងភ្នំពេញ។

ប្រភពហ្វេសប៊ុករបស់លោក អឹុង ជីវ៉ា បានសរសេររៀបរាប់ថា «ប្រពន្ធតារាកំប្លែង នាយចេក កំពុងសង្រោ្គះបន្ទាន់នៅមន្ទីរពេទ្យ ជ័យជំនះក្រុងតាខ្មៅ ដោយសារជម្ងឺបេះដូងរីក លើសឈាម និងឈឺក្រពះ តែគ្មានលុយមកព្យាបាលនៅក្រុងភ្នំពេញ។

តារាកំប្លែង នាយចេក ដែលមានជីវភាពក្រីក្រលំបាក ពេលនេះប្រពន្ធរបស់គាត់ត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងតាខ្មៅ ហើយគ្រូពេទ្យបានប្រាប់ថាជំងឺប្រពន្ធនាយចេកធ្ងន់ធ្ងរឱ្យយកទៅព្យាបាលនៅទីក្រុងភ្នំពេញ តែដោយគ្មានលុយនាយចេកសុំគ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅបានហើយ។

នាយចេកបាននិយាយថា៖ «ទោះបីជាលំបាកយ៉ាងណាក៏មិនដូចថ្ងៃនេះដែរ លេងភ្លេងបាន50$មកដល់ផ្ទះយកប្រពន្ធមកពេទ្យជ័យជំនះ ពេទ្យប្រាប់ត្រូវវះកាត់មិនទាន់បានរួចរាល់ គេប្រាប់ថាម្ដាយខ្សោយកម្លាំងខ្លាំងហើយយកមកពេទ្យខេត្តទៀត។

មកដល់សង្គ្រោះបន្ទាន់គេប្រាប់ថា គាត់បេះដូងរីក លើសឈាម និងឈឺក្រពះ ត្រូវបញ្ជូនមកភ្នំពេញទៀត តែគ្មានលទ្ធភាពក៏សុំពេទ្យនៅត្រឹមពេទ្យខេត្ត ក្រែងគាត់បានធូរយកទៅផ្ទះវិញ សិនចាំគិតបន្តទៀតហើយក៏មិនដឹងគិតយ៉ាងណាដែរ បើគ្មានអីទីពឹងសោះ មានតែដោះស្រាយរបស់របរអីមួយសិនចុះឱ្យតែបានរស់ជួបជុំគ្នា ក៏ខ្ញុំសប្បាយចិត្តដែរ។»

ប្រភព៖ chnchannel