បើយោងតាមឱសថបុរាណនៅតំបន់អាស៊ីខាងកើតបានបង្ហាញថា ស្លឹកស្វាយជារុក្ខជាតិដែលមានរស់ជាតិ ជូរ, ផ្អែម, ចត់, ត្រជាក់… ដែលត្រូវបានគេប្រើដើម្បីព្យាបាលជំងឺផ្លូវដង្ហើមដូចជា ក្អក, រលាកទងសួត, មានសភាពធ្ងន់ធ្ងរ ឬហើមរ៉ាំរ៉ៃ។ លើសពីនេះទៅទៀត គុណភាពនៃការស្លឹកស្វាយអាចជួយបង្ការបញ្ហាសរសៃឈាមក្នុងភ្នែក ដែលបណ្តោលមកពីជំងឺទឹកនោមផ្អែម។

លទ្ធិផលនៃការសិក្សាដំបូងដោយសាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បានបង្ហាញថា សមាសធាតុមួយចំនួននៅក្នុងផ្លែស្វាយមានឥទ្ធិពលព្យាបាលស្រដៀងគ្នាទៅនឹងថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម និងការកាត់បន្ថយកូឡេស្តេរ៉ុល។ ដូច្នេះគ្រូពេទ្យនៅប៉ែកអឺរ៉ុបជាច្រើនបានប្រើស្លឹកស្វាយព្យាបាលជំងឺទឹកនោមផ្អែម គឺមានប្រសិទ្ធភាពយ៉ាងខ្លាំង។

ម្យ៉ាងទៀតលទ្ធផលនៃការ

សិក្សាបានបង្ហាញថាសន្ទស្សន៍ជាតិស្ករ នៅក្នុងស្វាយមានកម្រិតទាបណាស់ ដូច្នេះហើយស្វាយមិនមានផលប៉ះពាល់ខ្លាំងខ្លាំក្នុងការបង្កើនបរិមានណនៃជាតិស្ករក្នុងឈាមរបស់យើងឡើយ។

ការប្រើប្រាស់ស្លឹកស្វាយដើម្បីព្យាបាលជំងឺទឹកនោមផ្អែម៖

យកស្លឹកស្វាយ ៥សន្លឹក និងកាត់វាជាសរសៃៗដាក់ចូលទៅក្នុងកែវ ឬប៉ាន់តែក៏បាន រួចចាក់ទឹកក្តៅចូលទុក្ខឲ្យបានមួយយប់។ រាល់ព្រឹកអ្នកត្រូវផឹកមួយពែងដើម្បីទទួលបានសាច់ឈាមស្រស់ថ្លាឡើងវិញ។

នៅក្នុងទីក្រុងនៃប្រទេសមួយចំនួនគឺកម្រមានស្លឹកស្វាយស្រស់ណាស់ ដូច្នេះត្រូវរក្សាស្លឹកដោយបេះមកហាលក្នុងម្លប់រហូតដល់ស្ងួត។ នៅពេលដែលអនុវត្តអ្នកត្រូវកំទេចស្លឹកស្វាយឱ្យម៉ត់ជាមុនសិន រួចយកស្លឹកស្វាយកន្លះស្លាបព្រាកាហ្វេទៅលាយជាមួយទឹកមួយកែវ សម្រាប់ផឹកនៅពេលព្រឹក និពេលរសៀល។

ចំណាំ៖
– ចំពោះថ្នាំទាំងអស់ជួយកាត់បន្ថយជាតិស្ករក្នុងឈាមប្រកបដោយប្រសិទ្ធភាព ដូច្នេះអ្នកគួរតែចង់ថាមិនត្រូវអនុវត្ថច្រើនដល់ក្នុងមួយថ្ងៃនោះទេ ព្រោះវាអាចធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាមធ្លាក់ចុះទាបពេក អាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរទៅវិញ
– កុំទឹកស្វាយនៅពេលដែលអ្នកផឹកថ្នាំផ្សេងទៀត អ្នកអាចផឹកចន្លោះពីគ្នាប្រហែលជា ២ទៅ៣ម៉ោង ដូច្នេះវាមិនអាចធ្វើឱ្យប៉ះពាល់ដល់ការស្រូបយកជាតិថ្នាំផ្សេងៗឡើយ៕

ប្រភព៖ ខ្មែរប្រពៃ