ប្រសិនបើមិនមានការប្រែប្រួលពេលវេលាទេនោះ គឺនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ មន្ត្រីក្រសួងការពារជាតិជប៉ុននឹងចាត់ចែងបាញ់បង្ហោះផ្កាយរណបយោធាថ្មីទំនើបរបស់ខ្លួនឈ្មោះ DSN-2 ឬ Kirameki-2 ទៅកាន់លំហអាកាស ដែលគម្រោងពិសេសនេះធ្លាប់ត្រូវបានរាយការណ៍ឲ្យដឹងរួចហើយដោយទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ។

No automatic alt text available.

សេចក្តីរាយការណ៍បានឲ្យដឹងថា ផ្កាយរណបយោធាថ្មីទំនើបរបស់ជប៉ុនដែលមានរយៈពេលបំពេញបេសកកម្មចំនួន១៥ឆ្នាំនេះ នឹងដើរតួយ៉ាងចម្បងក្នុងការផ្លាស់ប្តូរទៅវិញទៅមកនូវទិន្នន័យដ៏ធំទូលាយ និងក្នុងល្បឿនយ៉ាងលឿនសម្រាប់ប្រើប្រាស់ក្នុងវិស័យការពារជាតិរបស់ជប៉ុន ។

No automatic alt text available.

គេហទំព័រ UPI បានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា ផ្កាយរណបយោធាធុន DSN-2 ធ្វើទំនើបកម្មពីផ្កាយរណបធុន DSN-1 ដែលក្រសួងការពារជាតិជប៉ុនគ្រោងនឹងបាញ់បង្ហោះនោះ គឺជាយុទ្ធសាស្ត្រសម្រាប់ការពារទប់ទល់នឹងអាវុធមីស៊ីលដែលទំនងជាវិធានការដ៏ចម្បងក្នុងការទប់ស្កាត់នឹងសមត្ថភាពអាវុធមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងកំពុងគំរាមកំហែងសព្វថ្ងៃ ៕

ប្រភព៖ DTN7