Rain និង Kim Tae Hee កំពុងតែដំណើរការពិធីមង្គលការរបស់ខ្លួនក្នុងថ្ងៃនេះ នៅឯព្រះវិហារកាតូលិក Gahoe-dong នាទីក្រុងសេអ៊ូល ។

ព្រមជាមួយគ្នានោះ គេសង្កេតឃើញមានវត្តមានតារាល្បីៗ ៣ រូប គឺលោក Park Jin Young ដែលជា CEO របស់ផលិតកម្ម JYP តារារ៉េបជើងចាស់ លោក Park Jun Hyun និងម្ចាស់បទ Gangnam Style លោក PSY ដែលជាមិត្តជិតដិតរបស់គូស្វាមីភរិយាមួយគូនេះ ក៏បានចូលរួមជាកិត្តិយសផងដែរ ។

ក្រៅពីនេះទៀត នៅមានវត្តមានតារាផ្សេងៗជាច្រើន ដែលបានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ ប៉ុន្តែតារាងរាយឈ្មោះភ្ញៀវដែលបានចូលរួម មិនបានបើកចំហរឲ្យអ្នកក្រៅដឹងឡើយ ជាពិសេសគឺខាងអ្នកសារព័ត៌មានតែម្តង ។

គួរបញ្ជាក់ផងដែរថា ពិធីមង្គលការរបស់កំពូលតារាទាំង ២ ដួងនេះ ហាក់បីដូចជាចង់ឲ្យមានជាលក្ខណៈផ្ទាល់ខ្លួនបំផុត ដោយមានការអញ្ជើញចូលរួមតែគ្នាឯង ពោលគឺមានតែមិត្តភក្តិជិតដិត និង ក្រុមគ្រួសារទាំងសងខាងតែប៉ុណ្ណោះ ៕ បញ្ញា (ប្រភព៖ koreaboo)

Image may contain: 1 person, sitting
Image may contain: one or more people
Image may contain: 3 people, people smiling, text
Image may contain: 2 people
ប្រភព៖ pmhotnews