លំហាត់ធាក់កង់នាំមុខគេក្នុងវិញ្ញាសារហ្វឹកហាត់សាច់ដុំ សំរាប់រាងកាយទាំងមូល គឺវាបានប្រើប្រាស់សាច់ដុំដល់ទៅ ១៥៥ ។ ទោះយ៉ាងនេះក្តី តែវានៅតិចជាងច្រើន បើប្រៀបនឹងចំនួនសាច់ដុំចូលរួមការហ្វឹកហាត់…រួមភេទ ។

គួររំលឹកថា ក្នុងចំណោមលំហាត់ប្រាណ ត្រូវបានចាត់ទុកថា ចំណាយ «ថាមពល» ច្រើនជាងគេ នោះរួមមានជាអាទិ៍ៈ ការធាក់កង់ រត់ ឬ រាំ ។ ក្នុងនោះ ការធាក់កង់នាំមុខដោយវាប្រើប្រាស់សាច់ដុំចំនួន ១៥៥ ។ រត់ ឬ រាំ តម្រូវឲ្យសាច់ដុំ ចំនួន ៩៩ ចូលរួម ។ ចលនា Yoga មួយចំនួន ក៏ប្រើប្រាស់សាច់ដុំដល់ទៅ ៦៤ ផងដែរ ។

Image may contain: 1 person

ប៉ុន្តែ ក្នុងការសិក្សាស្រាវជ្រាវពីលំហាត់សាច់ដុំ ដែលផ្សាយដោយ Daily Mail នោះលំហាត់ប្រាណដែលប្រើប្រាស់សាច់ដុំច្រើនជាងគេ គឺការរួមភេទទៅវិញទេ ។ សម្ព័ន្ធមេត្រីនេះ តម្រូវឲ្យអ្នកប្រើសាច់ដុំច្រើនបំផុត ។ សម្ព័ន្ធមេត្រីនេះ តម្រូវឲ្យអ្នកប្រើសាច់ដុំច្រើនបំផុត ។ ការរួមភេទទាមទារឲ្យសាច់ដុំចំនួន ៦៤៧ នៃរាងកាយចូលរួម ពោលគឺច្រើនជាងការធាក់កង់ដល់ទៅ ៤,២៥ ដង ឯណោះ ។

Image may contain: one or more people, people sitting and text

បំណកស្រាយពីមូលហេតុដែលការរួមភេទតម្រូវឲ្យសាច់ដុំពាសពេញរាងកាយចូលរួម អ្នកជំនាញការបានពណ៌នាលំអិតថា ក្នុងការរួមភេទ មានសាច់ដុំត្រង់កចំនួន ២២ ចូលរួម, សាច់ដុំនៅតំបន់អវៈយវៈខាងក្រោមចំនួន ៥២ ចូលរួម, សាច់ដុំដៃ ៣៤, ស្មា ២៦, ត្រគាក ២១, មុខ ៣៥ … ។ល។ សូម្បីតែការស្រែកថ្នូរ ក៏ត្រូវប្រើសាច់ដុំទ្រូង ៤៤ ក ៨ ហើយខ្នង ២ ផងដែរ ។

ទោះយ៉ាងណា អ្នកឯកទេស Mike Aunger ក្រើនរំលឹកថា «តើអ្នកអាចរាប់បញ្ចូលលំហាត់រួមភេទនៅក្នុងពេលវេលាសរុបនៃការធ្វើលំហាត់សាច់ដុំដែរ ឬទេ?» រឿងនេះ អាស្រ័យលើអ្នក – យ៉ាងណាៗ ការរួមភេទ ជាលំហាត់ប្រាណដ៏ប្រសើរបំផុត ៕