River Plate បានសុតប៉េណង់ទីជួយឈ្នះគូប្រជែងរបស់ខ្លួន Boca Juniors នៅក្នុងការប្រកួតមិត្តភាព ដ៏កម្រឃើញមួយ ដោយក្នុងការប្រកួតមិត្តភាពសាមញ្ញនេះ គេឃើញមានកាតក្រហមកើតឡើងដល់ទៅ៥កាតឯណោះ ក្នុងនោះក្រុម Boca បាន៣ និង River Plate បាន២។

Leonardo Pisculichi និង Jonathan Maidana កីឡាករខ្សែប្រយុទ្ធរបស់ River Plate ត្រូវបានបញ្ជូនចេញពីការប្រកួត ក្រោយពេលពួកគេបានចូលរួមក្នុងសកម្មភាពវាយតប់ ដែលបានកើតឡើងនៅពេល Tevez ត្រូវបានគេជល់។

Loading...

ទន្ទឹមគ្នានោះ កីឡាករបីនាក់របស់ Boca Juniors មាន Jonathan Silva (ចូលលេងប្រកួតដំបូងបំផុតរបស់ក្រុម), Gino Peruzzi និង Daniel Diaz សុទ្ធតែទទួលបានកាតក្រហម ហើយក្នុងនោះអាជ្ញាកណ្ដាល លោក Patricio Loustau បានផ្ដល់បាល់ Free-Kicks នៅក្នុងការប្រកួតនេះ ចំនួនដល់ទៅ៤០ដងឯណោះ! ជាចុងក្រោយ ក្រោយពេលចប់ការប្រកួត Tevez បាននិយាយថា “រវាងក្រុមទាំងពីរនេះ គ្មានក្រុមមួយណាមានអាកប្បកិរិយាល្អនោះទេ”។

ប្រភព៖ kqube