ការសិក្សាមួយដោយក្រុមអ្នកអប់រំផ្លូវភេទនៅប្រទេស កាណាដា បានស្ទង់មតិទៅលើស្ត្រីចំនួន ២,៤០០នាក់ បានបង្ហាញថា ស្ត្រីចំនួន ៧១% មានសេចក្តីសុខជាខ្លាំង នៅពេលដែលដៃគូឱបក្រោយពេលរួមភេទត្រូវបានបញ្ចប់។ ទន្ទឹមនឹងនេះផងដែរ ក្រុមស្ត្រីដែលមិនបានទទួលការឱបថ្នាក់ថ្នម បន្ទាប់ពីការរួមភេទត្រូវបានបញ្ចប់មានអារម្មណ៍មានក្តីសុខត្រឹមតែ ៤១%ប៉ុណ្ណោះ។

បន្ទាប់ពីដៃគូទាំងពីរ ទទួលរងឥទ្ធិពលពីអ័រម៉ូន oxytocin ដែលជាអ្នកជួយបង្កើនឲ្យឆាប់ឈានដល់ចំណុចកំពូល ពួកគេត្រូវការអារម្មណ៍ និងភាពទន់ភ្លន់ បន្តិចបន្តួចថែទៀត។ ស្ត្រីភាគច្រើនមានអារម្មណ៍ថា មិនពេញចិត្តបន្ទាប់ពីការរួមភេទត្រូវបានបញ្ចប់។ ការឱថាក់ថ្នមក្រោយពេលរួមភេទ ១, ២ ឬ ៣នាទី ពីដៃគូ ទើបធ្វើឲ្យពួកគេមានក្តីសុខគ្រប់គ្រាន់។

ក្នុងចំណោមស្ត្រី ២៤០០នាក់ គេសង្តេតឃើញមានស្ត្រីចំនួន ១៧% បានសារភាពថាខ្វះការឱបថ្នាក់ថ្នមក្នុងជីវិតផ្លូវភេទ។ ចំណែកឯ ៣៦ %ទៀតបានសារភាពថា ពួកគេចំណាយពេលតិចជាង ៥នាទី ឱបថ្នាក់ថ្នមជាមួយនឹងដៃគូរបស់ខ្លួន បន្ទាប់ពីរួមភេទរួច។

បើយោងតាមអ្នកជំនាញបានបន្ថែមទៀតថា ការឱបថ្នាក់ថ្នមក្រោយពេលរួមភេទមិនត្រឹមតែធ្វើឲ្យស្ត្រីពេញចិត្តនោះទេ ថែមទាំងសប្បាយរីករាយ និងចង់រួមភេទជាមួយអ្នកនៅថ្ងៃក្រោយទៀត។ ផ្ទុយទៅវិញ ប្រសិនបើប្រុសៗមិនបានធ្វើកិច្ចការទាំងនេះទេ ពិតជាកំហុសធំធេងខ្លាំងណាស់សម្រាប់ជីវិតផ្លូវភេទ៕

ប្រភព៖ has-has-ha