ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកនារីម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាទៅយកប្អូន ចេញពីសាលារៀន ជាអកុសលទាក់ដៃចង្កូត ដួលបោកចូលរថយន្ត កូរ៉េមួយគ្រឿង កិនស្លាប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង មុខក្រុមហ៊ុនហុងដា ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

Image may contain: 1 person, standing, shoes and outdoor

នារីរងគ្រោះស្លាប់នៅកន្លែង មានឈ្មោះ រិន សារ៉ាវុធឌី អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីម្នាក់ទៀត រងរបួសធ្ងន់បាក់ជើង មានឈ្មោះ ដាលីន អាយុ ១៨ឆ្នាំ ជាមិត្តភ័ក្រ រស់នៅផ្ទះក្បែរខាងគ្នា ។ តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ មួយគ្រឿងម៉ាក ZOOMER X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FS-9601 ជិះឌុបគ្នា ២នាក់ ដោយឈ្មោះ រិន សារ៉ាវុធឌី ជាអ្នកបើកបរ ធ្វើដំណើរលើកំណាត់ផ្លូវវេងស្រេង ពីលិចទៅកើត លុះដល់ចំណុចខាងលើ វ៉ាទាក់ដៃចង្កូតជាមួយរថយន្ត កូរ៉េ ដឹកទំនិញមួយគ្រឿង មិនចាំស្លាកលេខ បើកស្របទិស បណ្តាលឲ្យដួលបោកចូលកង់រថយន្ត កិនស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតរងរបួសបាក់ជើង ត្រូវបានប្រជាពលរដ្ឋនាំយកទៅសង្រ្គោះនៅគ្លីនិកបាត់ ចំណែកឯរថយន្តបង្កបើករត់គេចទៅបាង់ស្រមោល ។

តាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ឌុបគ្នា ក្នុងគោលបំណង ទៅយកប្អូននៅសាលាឯកជន ទើបជិះដល់ចំណុចខាងលើ ក៏ជួបឧប្បត្តិហេតុ នេះតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យស្លាកស្នាមរួច កសាងសំណុំរឿងទៅតាមនីតិវិធី និងប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចបន្តស្រាវជ្រាវ រករថយន្តបង្ក ៕

Image may contain: one or more people, people standing, shoes and outdoor

Image may contain: 1 person, sitting and shoes

Image may contain: 8 people, shoes

Image may contain: 4 people, people sitting and shoes

Image may contain: 1 person, shoes, motorcycle and outdoor

Image may contain: one or more people, shoes and outdoor

Image may contain: one or more people, people sitting and shoes

Image may contain: 1 person, shoes

Image may contain: 4 people, shoes

ប្រភព៖ kbn-live