ទឹកភ្នែកម៉ែស្រក់ ពេលឃើញលទ្ធផលនៃការប្រឹងប្រែងរៀនសូត្ររបស់កូន ។ ម៉ែនិយាយថា ម៉ែគ្មានអ្វីអោយកូនទេ ហើយក៏មិនចង់បានអ្វីពីកូនដែរ សុំត្រឹមតែកូនមានក្ដីសុខបានហើយ។ នេះជាសម្ដីដ៏មានតម្លៃមហាសាលរបស់ស្ត្រីវ័យចំណាស់ពិការនៅលើរទេះម្នាក់ ដែលបាននិយាយទៅកូនប្រុសរបស់ខ្លួន ដែលបានតស៊ូរៀនសូត្ររហូតបានបញ្ចប់ថ្នាក់បរិញ្ញានៅសកលវិទ្យាល័យដ៏ល្បីមួយនៅកម្ពុជាកាលពីពេលថ្មីៗនេះ។

Image may contain: 1 person, sitting and outdoor

សម្ដីមួយម៉ាត់នេះបានចាក់ដោតបេះដូងដល់កូនៗនិងអ្នកម្ដាយផ្សេងៗទៀត ពិសេសមិត្តអ្នកអាន KQUBE ឲ្យស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន នូវពាក្យពេចន៍ដ៏សែនមានអត្ថន័យនិងជាកម្លាំងដ៏មហិមាក្នុងការជំរុញទឹកចិត្តកូនៗឲ្យខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ រហូតមានលទ្ធផលមកទល់ពេលនេះ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលដកស្រង់ចេញពីនិស្សិតកតញ្ញូម្នាក់ ឈ្មោះ Tang Meanrith ចំពោះអ្នកម្តាយរបស់ខ្លួន ៕

Image may contain: 2 people, people standing and outdoor

Image may contain: 1 person, sitting, outdoor and text

Image may contain: 1 person, sitting and outdoor

ប្រភព៖ Kqube