តារាចម្រៀងស្រីប្រចាំផលិរកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីប្រទេសជប៉ុនយ៉ាងសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅនេះ។

ពិតណាស់ដំណើរកម្សាន្តនាលើកនេះ មានលក្ខណៈជាគ្រួសារផ្ទាល់ខ្លួន បែបស្ងប់ស្ងាត់ គឺមិនឃើញមានមិត្តភក្តិ ទៅជាមួយនោះទេ។

តែអ្វីដែលពិសេសនោះគឺកញ្ញា ឱក សុគន្ធកញ្ញា ក៏បានផុសរូបថតស្អាតចូលទៅក្នុងអាល់ប៊ុមដើរលេងនៅប្រទេសជប៉ុន( Albums Japan trip 2017) នាដើមឆ្នាំថ្មី២០១៧នេះផងដែរ ដើម្បីបង្ហាញដល់អ្នកគាំទ្ររបស់ខ្លួន ព្រោះថាប្រទេសជប៉ុនជាកន្លែងដែលមានមនុស្សជាច្រើននាក់ មានបំណងប្រាថ្នាចង់ទៅដើរលេងកម្សាន្តដូចគ្នាដែរ ប្រសិនបើមានឱកាសល្អ និងមានប្រាក់កាសគ្រប់គ្រាន់សម្រាប់ការចំណាយទៅលើ ដំណើរកម្សាន្តដ៏រីករាយរបស់ពួកគេមួយនេះ៕

ប្រភព៖ chnchannel