តារាសម្តែងដែលមានប្រជាប្រិយភាពលោក ស្រេន វុធថា បានបង្ហាញឡើងនូវរូបភាពចូលរោងការក្នុងបណ្តាសង្គមហ្វេសប៊ុករបស់ខ្លួន ក្នុងឈុតកូនកំលោះ និងមានកូនក្រមុំអមជាមួយជាពិសេស ក្នុងពិធីសែនចង់ដៃ ដែលមានចាស់ទុំទាំងសង់ខាងកំពុងជូនពរជ័យ ប្រកមដោយទឹកមុខញញឹមថែមទៀតផង ។

Image may contain: 5 people, people sitting

បើយោងតាមរូបភាពពីរសន្លឹកដែលបង្ហាញឡើងនេះត្រូវបានគេដឹងថា គ្រាន់តែជារូបភាពក្នុង ឈុតសាច់រឿងរបស់លោកតែប៉ុណ្ណោះ ។ តែទោះបីជាយ៉ាងណា រូបភាពបំពាក់ឈុតកូនកំលោះកូនក្រមុំរបស់ ស្រេន វុធថា បានធ្វើឲ្យបណ្តាទស្សិកជន ក៏ដូចជា ហ្វេនអ្នកនិយមគាំទ្រលើរូបលោកមានការភ្ញាក់ផ្អើលជឃាខ្លាំង ។

Image may contain: 8 people, people standing, wedding, indoor and food

ដោយសារតែពួកគេ មិនដែលបានឃើញឬទទួលជ្រាបពីរឿងរ៉ាវស្នេហា របស់លោកឡើយ តែនៅសុខៗស្រាប់តែលេចឡើងនូវរូបភាពក្នុងពិធីសែនចង់ដៃតែម្តង ។អ្វីដែលធ្វើឲ្យគេកាន់តែមានការភ្ញាក់ផ្អើលថែមទៀតនោះគឺ កូនក្រមុំរបស់លោក គឺជាតារាទឹកភ្នែក កញ្ញា នី មុន្នីនាថ ដែលទើបតែលេចលើងនូវព័ត៌មានថា នាងទើបតែផ្តាច់ពាក្យជាមួយគូដណ្តឹងដែលត្រៀមរៀបការនៅដើមឆ្នាំ ២០១៧នេះ តែក៏ត្រូវផ្តាច់ពាក្យទៅវិញដោយមិនដឹងពីមូលហេតុច្បាស់ឡើយ ៕

Image may contain: 2 people, people smiling, people standing, shoes and outdoor
Image may contain: 1 person
Image may contain: 1 person

ប្រភព៖ chnchannel