បន្ទាប់ពីមានព័ត៌មានមួយចុះផ្សាយថា តាចេក ដែលជាតារាកំប្លែងម្នាក់ចង់ឱ្យកំពូលតារាចម្រៀង ៣ ដួង មានលោក ព្រាប សុវត្ថិ អ្នកនាង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីដ ទៅលេង ខណៈគាត់កំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលត្រូវការប្រាក់ចំណាយក្នុងបន្ទុកគ្រួសារ ហើយត្រូវមើលជំងឺប្រពន្ធ និង ម្តាយកំពុងឈឺនោះ ពេលនេះតារាចម្រៀង ពេជ្រ សោភា បានឆ្លើយតបហើយថានឹងទៅជួបលោកតានៅពេលឆាប់ៗនេះហើយ ។

Image may contain: 1 person, smiling

ខណៈមានការទទូចសុំឱ្យកំពូលតារាចម្រៀងទាំង ៣ ខាងលើទៅលេងក្នុងគ្រាលំបាកនេះ តាចេក បានឱ្យដឹងថា លោកគឺចង់ឃើញវត្តមានតារាទាំង ៣ ដួងនេះមកលេងគាត់ខ្លាំងណាស់ ព្រោះលោកតាធ្លាប់មានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាក្នុងគ្រាកន្លង ។ ឆ្លើយតបនឹងការទទូចនេះ តារាចម្រៀងដែលកំពុងទទួលបានប្រជាប្រិយភាព ពេជ្រ សោភា បានឱ្យដឹងថា អ្នកនាងនឹងទៅលេង តាចេក ដល់កន្លែងតែម្តង ហើយក្នុងពេលឆាប់ៗនេះទៀតផង ។

Image may contain: 1 person, smiling, standing

អ្នកនាង ពេជ្រ សោភា បានបន្តឱ្យដឹងទៀតថា អ្នកនាងមិនត្រឹមតែទៅលេង តាចេក ប៉ុណ្ណោះទេ គឺអ្នកនាងថែមទាំងបានសន្យាថានឹងនៅជួយលក់ទឹកសុទ្ធ តាចេក ដល់ទីតាំងលក់ទៀតផង ដោយតារាចម្រៀងរូបនេះបានសរសេរបញ្ជាក់លើទំព័រហ្វេសប៊ុកថា «ចាសអ៊ំ! ខ្ញុំទៅជួបអ៊ំ ហើយជួយលក់ទឹកសុទ្ធអ៊ំនៅថ្ងៃខ្ញុំទំនេរ» ។ ទន្ទឹមនឹងការផ្តល់ដំណឹងថានឹងទៅលេងនោះដែរ ពេលនេះបើសិនជាតារាកំប្លែង តាចេក បានដឹងប្រាកដជាសប្បាយចិត្តខ្លាំងណាស់ហើយ ព្រោះអ្វីដែលជាបំណងប្រាថ្នារបស់គាត់នឹងបង្ហាញវត្តមានក្នុងពេលឆាប់នេះៗ ទោះបីជាតារាចម្រៀងពីរដួងទៀតមិនទាន់បានឆ្លើយតបក្តី ៕ សាកល

Image may contain: 1 person, standing and outdoorImage may contain: one or more people and people standingImage may contain: 1 person, smiling, text

ប្រភព៖ pmhotnews