នេះគឺជារឿងរ៉ាវពិតនៃជីវិតគូស្នេហ៍កំសត់មួយគូ នៅក្នុងទីក្រុង ឆុងឈីង(Chongqing) ភាគនិរតីប្រទេសចិន ដែលបុរសជាស្វាមីជាមនុស្សម្នាក់ ដែលមានរូបរាងអាក្រក់ដោយសារភ្លើងឆេះ ដោយឡែកភរិយារបស់គាត់វិញ គឺជានារីម្នាក់ដែលស្រស់ស្អាត ហើយថែមទាំងរស់ក្នុងត្រកូលអ្នកមានមុខមានមាត់ទៀតផង ។

Image may contain: 2 people, people sitting

តាមប្រភពព័ត៌មានច្បាសការណ៍មួយបានឲ្យដឹងថា បុរសដែលមានរូបរាងមិនសមជាមនុស្សនេះ មានឈ្មោះថា យិន ជៀនស៊ិង(Yin Jianxing) មានស្រុកកំនើតនៅខេត្ត សាអានស៊ី(Shaanxi) ភាគខាងជើងប្រទេសចិន សព្វថ្ងៃគាត់ជាអ្នកសម្តែង និងច្រៀងនៅតាមចិញ្ជើមផ្លូវម្នាក់ ដែលមានទឹកដមសំឡេងពីរោះ អាចអន្ទងចិត្តអ្នកដំណើរទាំងប្រុសទាំងស្រី នៅក្នុងស្ថានីយរថភ្លើង យ៉េងជាពីង(Yangjiaping) ។ ចំនែកភរិយារបស់ យិន ជៀនស៊ិង មានឈ្មោះថា វ៉ាង ហៃលី(Wang Haili) នាងជានារីម្នាក់ ដែលមានសម្រស់ស្រស់ស្អាត និងមានសន្តានចិត្តល្អបំផុត នាងតែងតែនៅចាំជួយលើកទឹកចិត្តប្តីជានិច្ច ។

លោក យិន ជៀនស៊ិ បានរៀបរាប់អំពីជីវិតឯកជនរបស់លោកថា រាងកាយរបស់លោក បានខូចដោយសារភ្លើងឆេះកាលពីឆ្នាំ ២០០៦ ដោយក្នុងពេលនោះ លោកបានចូលទៅជួយជីវិតមនុស្ស ១៣នាក់ឲ្យរួចជីវិត ហើយលោកក៏បានចាប់ផ្តើមជីវិតជាអ្នកសម្តែង និងច្រៀងនៅតាមដងវិថី ស្ថានីយរថភ្លើងតាំងពីពេលនោះមក ។ និយាយពីរឿងរ៉ាវស្នេហាកំសត់របស់ យិន ជៀនស៊ិ វិញ គឺប្រៀបដូចជារឿងនិទានយ៉ាងដូចច្នោះដែរ ភរិយារបស់គាត់ វ៉ាង ហៃលី គឺជាកូនស្រីក្នុងត្រកូលអ្នកមានមុខមាត់មួយដែរនៅក្នុងសង្គមចិន ។ វ៉ាង ហៃលី ជាអ្នកដំណើរម្នាក់ ដែលតែងតែដើរកាត់តាមស្ថានីយរថភ្លើង យ៉េង ជាពីង ជាប្រចាំ ហើយនាងចូលចិត្តស្តាប់ចម្រៀង ក៏ដូចជាការសំដែងរបស់ យិន ជៀនស៊ិ ខ្លាំងណាស់ហើយថែមទាំងជួយផ្គត់ផ្គង់លុយកាត់ខ្លះៗឲ្យទៅ យិន ជៀនស៊ិ ទៀតផង ។ ពីមួយថ្ងៃទៅមួយថ្ងៃ សេចក្តីអាណិតរបស់ វ៉ាង ហៃលី ក៏បានក្លាយទៅជាសេចក្តីស្នេហាមួយដ៏ជ្រាលជ្រៅ ដោយនាងសុខចិត្តជំទាស់ជាមួយគ្រួសារ ដែលហាមឃាត់មិនឲ្យទាក់ទងជាមួយលោក យិន ជៀនស៊ិ ។

Image may contain: 1 person, sitting, outdoor and food

សព្វថ្ងៃនេះ ប្តីប្រពន្ធមួយគូខាងលើ បានរស់នៅយ៉ាងស្ងប់សុខ ក្នុងអាជីពជាអ្នកសម្តែងតាមផ្លូវដ៏ដែល ប៉ុន្តែទោះជាលោក យិន ជៀនស៊ិ ត្រឹមតែជាអ្នកចម្រៀងតាមផ្លូវយ៉ាងណាក្តី ក៏លោក និងភរិយានៅតែមានទឹកចិត្តចូលរួមយ៉ាងសកម្ម ក្នុងការងារជួយសង្គម ជាក់ស្តែងដូចជារយៈ ៧ឆ្នាំចុងក្រោយនេះ លោករួមជាមួយភរិយា បានចំណាយប្រាក់ច្រើនជាង ៤៦.៤០០ដុល្លារអាមេរិក ទៅលើជនក្រីក្រមួយចំនួន ហើយពួកគេទាំងពីរនាក់ប្តីប្រពន្ធ នៅតែបន្តធ្វើសកម្មភាពសប្បុរសធម៌រហូតដល់សព្វថ្ងៃ ។

កាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ប្តីប្រពន្ធលោក យិន ជៀនស៊ិ និងអ្នកស្រី វ៉ាងហៃលី បានក្លាយទៅជាបុគ្គលគំរូនៅក្នុងសមាគមន៍ «Chongqing Family Volunteers Association» ហើយចំពោះលោក យិន ជៀនស៊ិ ផ្ទាល់ ត្រូវបានសមាគន៍ឲ្យឈ្មោះថា ជាជនគំរូទីមួយប្រចាំខេត្ត សាអានស៊ី ៕

Image may contain: 1 person, standing and outdoor

Image may contain: 1 person, sitting and shoes

ប្រភព៖ kbn-live