គេហទំព័រ Ibtimes របស់អង់គ្លេសបានផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗ សមត្ថកិច្ចប៉ូលិសប្រទេសមីយ៉ាន់ម៉ាបានចាប់ឃាត់ព្រះកាយព្រះសង្ឃកាន់សាសនាព្រះពុទ្ធមួយព្រះអង្គពេលកំពុងគង់នៅលើរថយន្ដនិមន្ដចេញពីភូមិ Shwe Baho ក្រុង Maungdaw ខេត្ត Rakhine ជាប់ព្រំប្រទល់ប្រទេសបង់ក្លាដែស ដោយឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Methamphetamine) ចំនួន៤០ម៉ឺនគ្រាប់នៅក្នុងរថយន្ដ ។

Image may contain: one or more people

លោក Kyaw Mya Win មន្ដ្រីប៉ូលិសក្នុងតំបន់បានរាយការណ៍ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ឲ្យដឹងថា ព្រះសង្ឃកាន់ព្រះពុទ្ធសាសនាដែលត្រូវប៉ូលិសចាប់ឃាត់ព្រះកាយក្នុងបទល្មើសជាក់ស្ដែងនោះមានព្រះនាមថា «Arsara» ខណៈព្រះអង្គកំពុងនិមន្ដតាមរថយន្ដមួយគ្រឿង ។ ការឆែកឆេរដំបូងប៉ូលិសបានរកឃើញថ្នាំញៀនប្រភេទ Methamphetamine ក្នុងរថយន្ដចំនួន៤០ម៉ឺនគ្រាប់ និងបន្ទាប់មកប៉ូលិសបានរកឃើញថ្នាំញៀនចំនួន៤,២លានគ្រាប់ទៀតដែលលាក់ទុកនៅក្នុងកុដិរបស់ព្រះអង្គ ។ ដូច្នេះ ព្រះសង្ឃអង្គនេះបានលួចលាក់ទុកថ្នាំញៀនសរុបចំនួន៤,៦លានគ្រាប់ ។

Image may contain: food

កាលពីអំឡុងឆ្នាំ២០១៥កន្លងទៅ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ដកម្មរបស់អង្គការសហប្រជាជាតិបានរាយការណ៍ឲ្យដឹងថា ថ្នាំញៀនប្រភេទ Methamphetamine ត្រូវបានគេផលិតចេញជា២ទម្រង់ គឺ Methamphetamine Tablets និង Crystalline Methamphetamine ៕

ប្រភព៖ dtn7