រាជធានីភ្នំពេញ៖ ក្រសួងអប់រំនឹងដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាពនិងតេស្តសមត្ថភាពដល់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធើណែត សិស្សអាចចូលសិក្សាឬពង្រឹងសមត្ថភាពជាមួយប្រព័ន្ធនេះបាននៅពេលទំនេរ ដោយពួកគេអាចប្រើប្រាស់តាមរយៈស្មាតហ្វូន និងកុំព្យូទ័រ។

ប្រព័ន្ធដែលមានឈ្មោះថា E-Learning Management System នេះ នឹងដាក់ឲ្យអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៣ កុម្ភៈ តទៅ។ ប្រព័ន្ធនេះទៀតសោតបានដាក់បញ្ជូលនូវកម្រងសំណួរ ចម្លើយនិងលំហាត់ លើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។ ចង់ដឹងថាប្រព័ន្ធនេះមានអ្វីពិសេសជាងនេះទៀត សូមមើលសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

ប្រភព៖ kqube