ភ្នំពេញ ៖ ស្រ្តីវ័យ២៧ឆ្នាំម្នាក់ ខណៈដែលមកធ្វើ ការងាររោងចក្រ ស្រាប់តែបាត់ខ្លួន មិនដឹងទៅទីណា អស់រយៈពេល៤ថ្ងៃមកហើយ គ្មានដំណឹងសូន្យឈឹង ទុកឲ្យប្តីដេកយំ ឱបខ្នើយម្នាក់ឯង សាច់ញាតិឆោឡោ កាន់រូបថតទៅប្តឹងប៉ូលីស ឲ្យជួយអន្តរាគមន៍ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិសែនជ័យ ។

Image may contain: 2 people, people sitting

ស្រ្តីបាត់ខ្លួនមានឈ្មោះ ប៊ិន ស្រីតូច អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ បឺរី ផ្លូវទំនប់កប់ស្រូវ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានទីលំនៅ ភូមិដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ស្រ្តីខាងលើ មានប្តីឈ្មោះ ឡុង ឆេង អាយុ២៨ឆ្នាំ មុខរបរ ជាងឈើធ្វើផ្ទះ មានឪពុកឈ្មោះ យិន ប៊ិន អាយុ៦៤ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ យិន រុំ អាយុ៦៣ឆ្នាំ មុខរបរ កសិករ មានកូនចំនួន៨នាក់ ប្រុស២នាក់ ស្រី៦នាក់ ចំណែកស្រ្តីដែលបាត់ខ្លួនជាកូនទី៧ ឃុំខាងលើ រស់នៅក្នុងភូមិ ឃុំខាងលើ ។

តាមសាច់ញាតិ បានឲ្យដឹងថា ស្រ្តីបាត់ខ្លួន បានរៀបការជាមួយបុរស ឈ្មោះ ឡុង ឆេង ត្រឹមត្រូវតាមច្បាប់ តាមប្រពៃណី អស់រយះពេល៥ឆ្នាំ កន្លងមកហើយ រហូតមកដល់ពេលនេះ តែពុំមានកូន ជាចំណងស្នេហ៍ នៃអាពាហ៍ពិពាហ៍ឡើយ ហើយអ្នកទាំងពីរ ក៏មិនដែលមានទំនាស់គ្នាដែរ ដោយប្រកបមុខរបរ ប្រពន្ធជាកម្មការនីរោងចក្រ ប្តីជាជាងធ្វើផ្ទះ ។

Image may contain: 1 person

បើតាមសម្តីបងស្រី បានឲ្យដឹងថា ប្អូនស្រីរបស់គាត់ ពុំបានជួលផ្ទះស្នាក់នៅ ដើម្បីធ្វើការងារឡើយ ពោលគឺជិះរថយន្ត ក្រុមហ៊ុនមកធ្វើការ ទាំងទៅទាំងមក ជារៀងរាល់ថ្ងៃ ហើយមុនពេលប្អូនស្រីបាត់ខ្លួន កាលព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ នាងជិះរថយន្តចេញពីផ្ទះ មករោងចក្រដូចសព្វមួយដង លុះពេលល្ងាច បែរជាមិនបានវិលត្រឡប់ទៅផ្ទះវិញឡើយ មិនដឹងថាទៅណា គ្មានដំណឹងសូន្យឈឹង ទូរស័ព្ទចុចលែងចូល ទើបក្រុមគ្រួសារ សាច់ញាតិឆោឡោ ដើរស្វែងរក អស់រយៈពេល៤ថ្ងៃមកហើយ នៅតែគ្មានដំណឹង ចំណែកប្តីនៅឯផ្ទះ បានត្រឹមដេកយំឱបខ្នើយ ខណៈនៅស្រណោះ អាលោះអាល័យក្លិនស្រី ថ្វីកាលបើមិនមានកូន ក៏ជាប្រពន្ធស្របច្បាប់ដែរ បែរជាស្រស់ស្រីនួនល្អង ចុះចោលបង ជាជាងផ្ទះទៅវិញ ។

ទោះជាយ៉ាងណាក៏ដោយ ក្តីកង្វល់ របស់ក្រុមគ្រួសារ ប្តី កើតមានវិប្បដិសារី ក្នុងជីវិតទើបបងស្រី សាច់ញាតិ កាន់រូបថតទៅប្តឹងសុំការអន្តរាគមន៍ ប្រកាសស្វែងរក ៕

Image may contain: 1 person, sitting

ប្រភព៖ kbn-live