ភ្នំពេញ ៖ ក្មេងស្រីម្នាក់ អាយុទើបតែ៦ឆ្នាំ ត្រូវបានក្មេងប្រុសម្នាក់ អាយុ១៣ឆ្នាំ ប្រលែងលេង ទីបំផុតចាប់រំលោភ ធ្វើឲ្យប្រដាប់ភេទក្មេងស្រី មានដាច់ហូរឈាម កាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយ ផ្សារតាំងកសាង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

Image may contain: 2 people, people sitting, people standing and night

ក្មេងស្រីរងគ្រោះ អាយុទើបតែ៦ឆ្នាំ ជាសិស្សថ្នាក់មតេយ្យ រស់នៅក្នុងបន្ទុកគ្រួសារ ដែលប្រកបរបរ លក់ដូរ មានទីលំនៅ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ចំណែកក្មេងប្រុសបង្កមានឈ្មោះ ណុប បញ្ញា ហៅ ធី អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៦ មានឪពុកឈ្មោះ ណុប សារិទ្ធ អាយុ៣៦ឆ្នាំ មុខរបរលក់ស្បែកជើង នៅផ្សារតាំងកសាង ម្តាយឈ្មោះ សៅ ចិន្តា អាយុ៣៥ឆ្នាំ មុខរបរអ៊ុតសក់ ក្នុងផ្សារតាំងកសាង មានទីលំនៅភូមិផ្ទះជួល ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិចំបក់ ហៅវត្តចេក ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

ក្រោយពីទទួលបណ្តឹង ម្តាយក្មេងស្រី រងគ្រោះភ្លាមៗ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍និងកម្លាំងជំនាញខណ្ឌ ចុះទៅហៅក្មេងប្រុស តាមការចង្អុរប្រាប់ពីក្មេងស្រី នាំមកសាកសួរនៅប៉ុស្តិ៍
កាកាប ។

Image may contain: 3 people, people standing

តាមសម្តីម្តាយក្មេងស្រី បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ រាល់ថ្ងៃទំនេរ ពេលចូលក្នុងផ្សារ តែងតែលេងជាមួយគ្នា ជាមួយក្មេងប្រុសបង្កខាងលើ ដោយសារចាស់ៗ សុទ្ធតែជាអ្នកស្គាល់គ្នា លុះមកដល់វេលាខាងលើ ខណៈដែល កំពុងរៀបចំឥវ៉ាន់ ពេលដែលកូនស្រី រត់មកពីក្រោយផ្សារ យំស្រស្រាក់ ឈាមប្រឡាក់ទាំងអាវ មកប្រាប់ថា ក្មេងប្រុសខាងលើ បាននាំទៅលេងខាងក្រោយផ្សារ ហើយចាប់រំលោភ ។

តាមសម្តីក្មេងស្រី បានឆ្លើយប្រាប់ និងកាយវិការបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសខាងលើ បានចាប់រំលោភពិតប្រាកដមែន ។

Image may contain: 1 person, standing

បើតាមសម្តីសារភាព ពីក្មេងប្រុសបានប្រាប់ឲ្យដឹងថា ខ្លួនពិតជាបាន នាំក្មេងស្រីខាងលើ ទៅចាប់រំលោភមែន តែគ្រាន់តែញុលតិចៗ អត់ចូលដល់ស៊ីជម្រៅឡើយ ។

ករណីក្មេងប្រុស អាយុ១៣ឆ្នាំ រំលោភសេពសន្ទវៈ ទៅលើក្មេងស្រី អាយុ៦ឆ្នាំ តាមការពិនិត្យបឋម ឃើញថា មានហូរឈាម តែទោះជាយ៉ាងណាក៏ដោយ រងចាំនាំក្មេងស្រី រងគ្រោះទៅធ្វើការពិនិត្យ វិច្ឆ័យពីសំណាក់គ្រូពេទ្យ ជំនាញជាមុនសិន ។

ចំណែកក្មេងប្រុសបង្ក ត្រូវបាននគរបាល បន្តការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

Image may contain: 2 people, people standing and people sitting

Image may contain: 3 people, people standing

Image may contain: 2 people, people standing

Image may contain: 3 people, people standing

Image may contain: one or more people and people sitting

Image may contain: 2 people, people standing and people sitting

Image may contain: 3 people

Image may contain: 3 people, people sitting

Image may contain: 4 people, people standing and indoor

Image may contain: 5 people, people standing

Image may contain: 1 person, standing

ប្រភព៖ kbn-live