មនុស្សជាច្រើននៅក្នុងប្រទេសឥណ្ឌា បានមានការស្លុតរន្ធត់ជាខ្លាំង គ្រាបានឃើញបុរសម្នាក់ដើរតាមដងផ្លូវ ដោយដៃយូរក្បាលមនុស្សស្រីដែលត្រូវបានកាត់ផ្តាច់ទៅហើយ ។

Image may contain: 2 people, people standing

ករណីគួរឲ្យភ្ញាក់ផ្អើលនេះ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទមនុស្សឃាត សម្លាប់ប្រពន្ធរបស់ខ្លួន ក្រោយពេលរូបគេបានមកដល់ប៉ុស្តិ៍ប៉ូលីស ជាមួយក្បាលមនុស្សស្រីកំបត់ ។

ប្រភពបន្តថា Narayan Singh អាយុ ៣៨ ឆ្នាំ ដែលជាកសិករ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ក្រោយបានប្រើអំពើហិង្សាដ៏ឃោរឃៅយកដាវកាប់ផ្តាច់ក្បាលប្រពន្ធរបស់ខ្លួនឈ្មោះ Sarita អាយុ ២៨ ឆ្នាំ ស្ថិតនៅកណ្តាលវាលស្រែ ក្រោយពីរូបគេបានរកឃើញប្រពន្ធកំពុងរួមរ័ក្សជាមួយប្រុសផ្សេង ។

Image may contain: 1 person, standing and shoes

ពួកអ្នកជិតខាងបានប្រាប់ប៉ូលីសថា Singh បានតាមទាន់ប្រពន្ធនៅជាមួយកសិករផ្សេងម្នាក់ទៀតចំនួន ២ ដង រួចមកហើយៗ គាត់ក៏បានខាំមាត់សង្កត់ចិត្ត អធ្យាស្រ័យ អភ័យទោសឲ្យនាងផងដែរ, ប៉ុន្តែ គាត់បានព្រមានប្រពន្ធថា នាងនឹងប្រឈម «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើនាងនៅតែហ៊ានណាត់ជួបបុរសនោះម្តងទៀត ។

ទោះជាយ៉ាងណា ដោយសារអ្វីៗនៅតែដក់ជាប់ក្នុងអារម្មណ៍ បន្ទាប់មក Singh បានចាប់ផ្តើមលួចតាមដានប្រពន្ធនេះតទៅទៀត ។ ពិតណាស់ ក្រោយធ្វើ «ចារកម្ម» អស់រយៈពេលជាច្រើនថ្ងៃ, ជាលទ្ធផល គាត់ក៏បានតាមទាន់ប្រពន្ធកំពុងតែធ្វើ «រឿងក្តៅក្បាលរយពាន់អស្សារសេ» នេះ ជាមួយសាហាយរបស់នាងទៀត ។ ដោយសារតែទប់កំហឹងលែងបាន ភ្លាមៗនោះ Singh ក៏ស្ទុះទៅទាញ និងដកដាវកាប់ផ្តាច់ក្បាលប្រពន្ធផិតក្បត់នេះតែម្តង ៕

Image may contain: one or more people and people standing

Image may contain: flower