មុននឹងរៀបការ ពិធីការិនីរូបស្រស់ ឡុក សុភា បានប្រាប់ថា នាង និង ត្រឡសប់មកអានព័ត៌មានឡើង វិញហើយ ។ ប៉ុន្តែថ្មីៗនេះមានការបង្ហើបថា ក្រោយពី មានស្វាមី ឡុក សុភា ឈប់អានពត៌មានហើយ តែនាងនៅតែធ្វើការងារនៅក្នុងទូរទស្សន៍ហង្សមាសដដែល ។

Image may contain: 1 person

ឡុក សុភា ជាពិធីការិនី ដែលមានរូបសម្រស់ស្រស់ស្អាត និង ជាអ្នកអានព័ត៌មានដ៏ល្អម្នាក់ ។ មានមហាជនជាច្រើនគាំទ្ររូបនាង ហើយក៏ មានការសោកស្តាយ ដែលអ្នកនាងមិនបានចេញមុខ តាមកញ្ចក់ទូរទស្សន៍ដូចមុនទៀត។ មានការព្រលយពាក្យថា តាមមើលស្វាមី ឡុក សុភា ប្រច័ណ្ឌទេដឹង បានជាឈប់ឲ្យភរិយា ចេញមុខតាមកញ្ចក់ទូរទស្សន៍ទៀត ។

Image may contain: 2 people

ឡុក សុភា ទើបនឹងចូលរោងការកាលពីចុងខែមករា កន្លងមកនេះ ជាមួយបុរសម្នាក់ ដែលមានវ័យកណ្តាល ។ ឡុក សុភា មិនភ្លេច នឹង បង្ហាញរូបថតស្វីត ស្វីតរវាងនាង និង ស្វាមី ដល់មិត្តភក្តិក្នុងហ្វេសប៊ុក ។ ក្នុងនោះក៏មានអ្នក ខ្លះនិយាយថា ឡុក សុភា មានស្វាមីចាស់ ។ តែនាងបានតបវិញយ៉ាងខ្លីថា «យក ក្មេងក្រែង មិនដូចចាស់គិតឱ្យវែងតិចវាល្អ» ៕ ចេនី

Image may contain: 1 person, standing and outdoorImage may contain: one or more people, people standing and outdoorImage may contain: 2 people, people standingImage may contain: 1 person, standing and indoorImage may contain: 2 people, childImage may contain: 2 people, wedding

ប្រភព៖ pmhotnews