គេហទំព័រ Inquirer បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០១៧នេះឲ្យដឹងថា ក្មួយប្រុសម្នាក់របស់លោកមេធាវី Jesus Dureza ជាទីប្រឹក្សានយោបាយ និងកិច្ចការសន្តិភាពរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានភ្នាក់ងារប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន (PDEA) ប្រទេសហ្វីលីពីនចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ ពីបទចែកចាយថ្នាំញៀនខុសច្បាប់ ។

ភ្នាក់ងារប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រទេសហ្វីលីពីន (PDEA) បានឲ្យដឹងថា  លោក John Paul Dureza ត្រូវជាក្មួយប្រុសលោកមេធាវី Jesus Dureza ទីប្រឹក្សារបស់លោកប្រធានាធិបតី Rodrigo Duterte ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ជាមួយបុរសម្នាក់ទៀត ពីបទចែកចាយថ្នាំញៀនខុសច្បាប់ប្រភេទ Methamphetamine ទម្ងន់១៥ក្រាម នៅគេហដ្ឋានរបស់ជនសង្ស័យផ្ទាល់ក្នុងទីក្រុង Davao ។

លោកមេធាវី Jesus Dureza អាយុ៦៩ឆ្នាំ ជាទីប្រឹក្សានយោបាយ និងកិច្ចការសន្តិភាពរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានថ្លែងឲ្យដឹងថា លោកមានភាពអាម៉ាស់ណាស់ដែលក្នួយប្រុសរបស់លោកប្រព្រឹត្តការចែកចាយថ្នាំញៀនខុសច្បាប់ រហូតដល់ត្រូវបានភ្នាក់ងារ PDEA ចាប់ខ្លួនដ៏គួរភ្ញាក់ផ្អើលនោះ ៕ ប្រភព: Dtn7.com