នៅស្រុកខ្មែរយើងមិនមានរឿង ព្រះសង្ឃយកម្ហូបអាហារដែលនិមន្តបិណ្ឌបាត្រ ឬ ម្ហូបអាហារដែលប្រជាជនយកចង្ហាន់ទៅវត្ត ក្នុងថ្ងៃសីល ឬ ក្នុងពិធីបុណ្យទានធំៗ ព្រះអង្គតែងយកទៅចែកចាយដល់កុមារកំព្រា និង ទុគត៌ជន យ៉ាងសម្បូរបែប នេះជាសទ្ធាជ្រះថ្លា ដែលបានពីកុសលផលបុណ្យ របស់ប្រជាជនខ្មែរយើង ដែលមានជំនឿទៅលើព្រះពុទ្ធសាសនា» ។

Image may contain: 1 person

តែមានរឿងគួរឱ្យហួសចិត្តមួយ កើតឡើងនៅស្រុកថៃ គឺព្រះសង្ឃនិមន្តបិណ្ឌបាត្រ បានយកអាហារដែលប្រជាជនដាក់់បាត្រទៅបោះចោលនៅធុងសំរាម ដោយយកតែបច្ច័យជាប្រាក់តែប៉ុណ្ណោះ ។

នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ សង្គមអនឡាញ បានវិភាគ ទៅលើឃ្លីបវីដេអូមួយ ដែលហ្វេសប៊ុកឈ្មោះ Chaloemchai Phanbut បានបង្ហោះ មានអត្ថន័យថា «ថ្ងៃនេះជាថ្ងៃមាឃបូជា ជាថ្ងៃសំខាន់របស់ព្រះពុទ្ធសាសនា ប៉ុន្តែមានរឿងមួយគួរឱ្យហួសចិត្ត ដោយមានមនុស្សយកបាយអាហារ មកបោះចោលក្នុងធុងសំរាម (ធុងនោះធំចំណុះ ៧០ លីត្រ)»។

Image may contain: outdoor

បន្ទាប់ពីសែរតៗគ្នាមក គេបានទៅពិនិត្យ ហើយសន្និដ្ឋានថា «រឿងនេះកើតឡើងកាលពីវេលាម៉ោង ៩.៣០ នាទី ថ្ងៃទី ១១ ខែកុម្ភៈ ជាថ្ងៃបុណ្យមាឃបូជា ប្រជាជនបានត្រៀមបាយអាហារ សម្រាប់ព្រះសង្ឃបិណ្ឌបាត្រ ប៉ុន្តែត្រូវព្រះសង្ឃលួចយកទៅបោះចោល ត្រូវការតែបច្ច័យ» ។

ពិនិត្យទៅឃើញអាហារច្រើនប្រភេទ នៅបរិភោគបាន ក៏យកទៅចែកដល់កម្មករសំណង់ និង ក្រីក្រ ដែលគ្មានបាយហូប ។ ប្រជាជននាំគ្នា សោកស្តាយ និង រិះគន់ទៅលើព្រះសង្ឃអង្គណា ដែលឱ្យកូនសិស្ស យកមកបោះចោលបែបនេះ… ។

បុគ្គលអង្គព្រះសង្ឃនៅស្រុកថៃ ជារឿយៗមានរឿងអាស្រូវច្រើនណាស់ នៅលើសង្គមអនឡាញគេតែងបង្ហោះឱ្យឃើញ តាំងពីព្រះសង្ឃវ៉ៃគ្នា ព្រះសង្ឃធ្វើខួបកំណើត (Happy Birth’s Day) និង ព្រះសេពស្រាបៀរ ជាដើម ដែលធ្វើឱ្យអាប់យសដល់សាសនាព្រះពុទ្ធដ៏ល្អរបស់យើង ៕

No automatic alt text available.

ប្រភព៖ មតិអ្នក