អ្នកគាំទ្រកីឡាប្រដាល់ក្នុងបណ្តាញសង្គមចង់ឲ្យស្តេចប្រដាល់ Many Pacquiao ឡើងវាយលើសង្វៀនជាមួយអ្នកប្រដាល់មកពីអង់គ្លេស Amir Khan  នៅក្នុងប្រទេសអារ៉ាប់រួម។

ក្រោយ Pacquiao បង្ហោះសារជាសំនួរទៅកាន់អ្នកគាំទ្រ (Fan) អ្នកគាំទ្រជាច្រើនចង់ឲ្យស្តេចប្រដាល់អាស៊ីនេះ ឡើងវាយជាមួយអ្នកប្រដាល់អង់គ្លេស Amir Khan  ក្នុងទឹកដីអារ៉ាប់រួម។

Loading...

Pacquiao បានដាក់ឈ្មោះកីឡាករប្រដាល់៤រូប ទៅក្នុង Twitter ដើម្បីអោយអ្នកគាំទ្រខ្លួនបោះឆ្នោត (Vote) រួមមាន កីឡាករប្រដាល់របស់អូស្ត្រាលី Jeff Horn អ្នកប្រដាល់អាមេរិក Terence Crawford កីឡាករប្រដាល់អង់គ្លេស Kell Brook និងAmir Khan។ លទ្ធផលនៃការបោះឆ្នោតសរុបជាង៤ម៉ឺននាក់នោះ Amir Khan ទទួលបានការបោះឆ្នោតគាំទ្រឲ្យឡើងវាយជាមួយ Pacquiao ច្រើនជាងគេរហូតដល់ទៅ ៤៨% ខណៈ Kell Brook បាន២៤% Terence Crawford ២១% Jeff Horn ៧%។


បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Rappler អ្នកប្រដាល់ និងជាអ្នកនយោបាយហ្វីលីពីន វ័យ៣៨រូបនេះធ្លាប់ប្រកាសចូលនិវត្តន៍ពីកីឡាប្រដាល់នេះម្តងមកហើយកាលពីឆ្នាំមុនដើម្បីផ្តោតលើតួនាទីថ្មីរបស់ខ្លួនជាសមាជិកព្រឹទ្ធសភាហ្វីលីពីន។ ប៉ុន្តែកាលពីខែវិច្និកាឆ្នាំ២០១៦កន្លងទៅ វីរបុរសហ្វីលីពីននេះ បានវិលត្រលប់មកវិញនៅលើសង្វៀនជាថ្មីម្តងទៀត ហើយយកឈ្នះកីឡាករ Jessie Vargas ក្នុងទីក្រុងLa Vargas ថែមទៀតផង៕

Image may contain: 2 people, people standing

ប្រភព៖ ថ្មីៗ