កូរ៉េខាងជើងបានបញ្ជូនតំណាង ទៅកាន់មន្ទីរពេទ្យម៉ាឡេស៊ីហើយ ដើម្បីសុំសពលោក គីម ជុងណាំ ត្រឡប់ទៅប្រទេសខ្លួនវិញ ដោយជំទាស់មិនឱ្យធ្វើកោសល្យវិច័យផង ។

មេដឹកនាំជាន់ខ្ពស់របស់កូរ៉េខាងជើង បានអំពាវនាវឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ប្រគល់សពបងប្រុសខ្លួន ក្រោយត្រូវស្រីជាឃាតក ២ រូបលបធ្វើឃាត ដោយជឿថាជាអាវុធពិស ។

Image may contain: car and night

Image may contain: one or more people and nightរថយន្តគណៈប្រតិភូកូរ៉េខាងជើង មកដល់មន្ទីរពេទ្យគួឡាឡាំពួរ ត្រូវអ្នកកាសែតចោមរោម

រហូតមកទល់ពេលនេះ រដ្ឋាភិបាលម៉ាឡេស៊ី នៅមិនទាន់បញ្ជាក់ថា បុរសស្លាប់នេះ មានឈ្មោះក្នុងលិខិតឆ្លងដែន គីម សុល គឺជាលោក លោក គីម ជុងណាំ ទេ ប៉ុន្តែកូរ៉េខាងជើង បានបញ្ជូនតំណាងជាច្រើននាក់ ទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងគួឡាឡាំពួរ ដើម្បីសុំទទួលសពត្រឡប់ទៅប្រទេសវិញ និង ជំទាស់មិនឱ្យមានការធ្វើកោសល្យវិច័យ ទៅលើសាកសពឡើយ ។ ទោះយ៉ាងណា តាមព័ត៌មានពីជនម៉ាឡេស៊ីម្នាក់ និយាយប្រាប់រ៉យទ័រថា រដ្ឋាភិបាលម៉ាឡេស៊ី មិនធ្វើតាមការដាក់សម្ពាធណាមួយ របស់កូរ៉េខាងជើងឡើយ ហើយនៅអនុវត្តតាមច្បាប់ដដែល ។

Image may contain: 5 people, people sittingគីម ជុងអ៊ីល និង គ្រួសារ

Image may contain: 2 people, eyeglasses and closeupបងប្អូនត្រកូល គីម ម្តាយទីទៃ

មានអ្នកកាសែតជាច្រើន បានដេញតាមរថយន្ត របស់តំណាងប្រតិភូកូរ៉េខាងជើង នៅមន្ទីរពេទ្យកួឡាឡាំពួរ ។

ចំណែកខាងប៉ូលិសបាននិយាយថា ប៉ូលិសបានចាប់ឃុំខ្លួននារីម្នាក់ ដែលសង្ស័យមានពាក់ព័ន្ធនឹងឃាតកម្មនេះ ពីកាមេរ៉ាសុវត្ថិ ភាព ។ នារីនេះកាន់លិខិតឆ្លងដែនជាជនជាតិវៀតណាម ប្រើឈ្មោះថា ឌួន ធីហឿង អាយុ ២៨ ឆ្នាំ និង កំពុងតាមប្រមាញ់អ្នកដែលត្រូវសង្ស័យ ជាបុរសបរទេសដទៃទៀត ៕ (ប្រភព ថៃរ៉ាត់)

Image may contain: 1 person, standing

ផ្តល់សិទ្ធិដោយ៖ មតិអ្នក