គេហទំព័រសារព័ត៌មាន BBC របស់អង់គ្លេសបានផ្សព្វផ្សាយឲ្យដឹងថា លោក Lee Jae-yong អគ្គនាយករងក្រុមហ៊ុន Samsung Electronics Co.,Ltd.ត្រូវបានតុលាការសម្រេចចាប់ខ្លួនដើម្បីចាត់ការបន្តតាមនីតិវិធីហើយនៅវេលាព្រឹកនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងរឿងអាស្រូវពុកររលួយរបស់លោកស្រី Park Geun-hye ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីតុលាការបានរកឃើញនូវព័ស្តុតាងជាក់លាក់ក្នុងសំណុំរឿងពុករលួយរួចមក ។

Image may contain: 2 people

ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយរបស់លោកស្រីប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង Park Geun-hyeនោះ លោក Lee Jae-yong អាយុ៤៨ឆ្នាំជាអ្នកគ្រប់គ្រងក្រុមហ៊ុនSamsung Electronics Co.,Ltd.របស់កូរ៉េខាងត្បូងសព្វថ្ងៃ ដែលគេចាត់ទុកថា ជាថៅកែក្រុមហ៊ុនបន្តវេនពីលោក Lee Kun-hee ត្រូវជាឪពុកទទួលមរណភាពនាអំឡុងឆ្នាំ២០១៤ដោយជំងឺគាំងបេះដូង ត្រូវបានរដ្ឋអាជ្ញាសាកសួរយកចម្លើយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ និងស្នើសុំឲ្យតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ក្រោមការចោទប្រកាន់ថា បានផ្តល់ទឹកប្រាក់ចំនួន៣៦,៦លានដុល្លារអាមេរិក ទៅក្នុងមូលនិធិមួយគ្រប់គ្រងដោយលោកស្រី Choi Soon-sil ជាមិត្តភក្តិជិតស្និទ្ធរបស់លោកស្រីប្រធានាធិបតី Park Geun-hye ទុកជាការដោះដូរ និងការគាំទ្រផ្នែកនយោបាយ ប៉ុន្តែកាលណោះត្រូវបានបដិសេធចេញដីកាចាប់ខ្លួនដោយចៅក្រម ដ្បិតចៅក្រមត្រូវការស៊ើបអង្កេតរកព័ស្តុតាងជាក់លាក់ដាក់បន្ទុកថ្មីថែមទៀត ។

Image may contain: 4 people

កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ អ្នកនយោបាយប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតចោទប្រកាន់ទៅលើលោកស្រីប្រធានាធិបតី Park Geun-hye ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយជាមួយលោកស្រី Choi Soon-sil ដែលជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាបានបង្ខំឲ្យក្រុមហ៊ុនផ្តល់ប្រាក់មូលនិធិ ហើយត្រូវបានលោកស្រី Choi Soon-sil បង្វែរមូលនិធិក្នុងទំហំទឹកប្រាក់ច្រើនលានដុល្លារអាមេរិកនោះ ទៅជាផលប្រយោជន៍ផ្ទាល់ខ្លួន ។

Image may contain: 1 person, standing

វិស្វករជំនាញម្នាក់របស់ក្រុមហ៊ុនSamsung Electronics Co.,Ltd. ដែលមានបុគ្គលិកកំពុងបំពេញការងារជាង១០ម៉ឺននាក់បាននិយាយឲ្យដឹងថា ការចាប់ខ្លួនលោកអគ្គនាយករង Lee Jae-yong នឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រក្រតីរបស់ក្រុមហ៊ុនឡើយ ខណៈអ្នកវិភាគសេដ្ឋកិច្ចខ្លះអះអាងថា អាចមានការប៉ះពាល់ដល់គោលការណ៍សំខាន់ៗរបស់ក្រុមហ៊ុនមួយចំនួន ៕

ប្រភព៖ DTN7