(កំពង់ស្ពឺ)៖ បុរសជនជាតិចិនម្នាក់ ជាចុងភៅហាង តណ្ហាឡើងដល់កម្រិតទ្រាំលែងឃើញនារីខ្មែរបំរើការក្នុងហាងស្អាត ទៅលូកលាន់ ត្រូវនារីរងគ្រោះស្រែកផ្អើលពេញហាង ត្រូវនគរនបាលចាប់វ៉ៃខ្នោះភ្លាមៗ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភោជនីយដ្ឋាន «ជីងលីង» ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្ត បានបញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះថា ជនជាតិចិនឈ្មោះ លាំ យ៉ូវជីង អាយុ ៥២ឆ្នាំ ជាចុងភៅ បច្ចុប្បន្នស្នាក់នៅភោជនីយដ្ឋានខាងលើ ចំណែកនារីរងគ្រោះឈ្មោះ ហ.ម.រ.ណ អាយុ១៦ឆ្នាំ មុខរបរបំរើភ្ញៀវ ក្នុងភោជនីយដ្ឋានខាងលើ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕

fn-2017-02-18-12-40-37-1

fn-2017-02-18-12-40-37-0 fn-2017-02-18-12-40-38-2 fn-2017-02-18-12-40-38-3

ប្រភព៖ freshnewsasia