អត្ថបទ សូរ្យរិទ្ធ ៖ អ្នកប្រវត្តិសាស្រ្តដ៏ល្បីពីមហាវិទ្យាល័យមួយ ក្នុងសហរដ្ឋអាមេរិក បានប្រៀបធៀបហេតុការណ៍ពីអតីត ជាមួយនឹងស្ថានការណ៍ផ្សេងៗក្នុងបច្ចុប្បន្ន មានសញ្ញាថា នឹងផ្ទុះសង្គ្រាមលោកលើកទី ៣ ពិតប្រាកដ ។

ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ ពីការព្យាករណ៍របស់សាស្ត្រាចារ្យ ហារ៉ូលដ៍ ជេមស៍ នៃសាកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិក បានធ្វើការវិភាគថា ការដែលលោក Donald Trump ឈ្នះការបោះឆ្នោត និង ករណីប្រជាជនអង់គ្លេសបោះឆ្នោត ឱ្យអង់គ្លេស ដកខ្លួនចេញពីសហភាពអឺរ៉ុបនោះ បានបង្ហាញថា មនុស្សកំពុងបាត់បង់ជំនឿក្នុងសកលភាវូបនីយកម្ម ហើយផលប៉ះពាល់របស់វា អាចនាំឱ្យមានជម្លោះថ្មីមួយនៅទូទាំងពិភពលោក ។

Loading...

លោក ហារ៉ូលដ៍ ជេមស៍ នៅបានអះអាងថា រឿងរ៉ាវក្នុងអតីតកាល វាប្រហាក់ប្រហែលនឹង ជម្លោះដែលកើតឡើង មុនសម័យសង្គ្រាមលោកលើកទី ១ និង លើកទី ២ ដែរ ដែលទាំងពីរលើកនេះ គ្រប់ភាគីពាក់ព័ន្ធផ្តោតសំខាន់តែទៅលើទិន្នន័យ នៃការគ្រប់គ្រងស្ថានការណ៍ ខាងយោធា និង មានការប្រកួតប្រជែងគ្នាខាងសព្វាវុធ ។

Image may contain: 2 people, suit and food

ក្រៅពីនោះ លោកសាស្ត្រាចារ្យ នៅបានលើកយកស្ថានការណ៍នយោបាយ ក្នុងពេលបច្ចុប្បន្ននេះ មកប្រៀបធៀបជាមួយស្ថានការណ៍ នៅមុនពេលកើតសង្គ្រាមលោកលើកទី ២ ដែលការប្រមើល៍មើលទៅ ស្ថានការណ៍នយោបាយលើពិភពលោក នាពេលបច្ចុប្បន្ន វាស្ថិតនៅកៀកនឹងគ្រោះថ្នាក់ នៃភ្លើងសង្គ្រាមពិភពលោកមួយសាទៀត គឺ«សង្គ្រាមលោកលើកទី ៣» នោះឯង ៕  (ប្រភព ធីញូវ) ដកស្រង់ពី មតិអ្នក