របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ (International Peace Research Institute-SIPRI) មានទីស្នាក់ការនៅទីក្រុង Stockholm ប្រទេស Sweden ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា រយៈពេល៥ឆ្នាំចុងក្រោយនេះ  គឺចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦ ទីផ្សារជួញដូរអាវុធមានការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្រោយពីសង្គ្រាមត្រជាក់បានបញ្ចប់មក ខណៈសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់កំពូលតារាងលើការលក់អាវុធចេញ (ប្រមាណ៣៣ភាគរយ) រុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ២ (ប្រមាណ២៣ភាគរយ) និងចិនជាប់ចំណាត់ថ្នាក់លេខ៣ (ប្រមាណ៦,២ភាគរយ) ។

Image may contain: airplane

SIPRI បានឲ្យដឹងថា បណ្តាប្រទេសនៅតំបន់អាស៊ី និងមជ្ឈិមបូព៌ាមានតម្រូវការទិញសព្វាវុធច្រើនបំផុតរហូតដល់៤៣ភាគរយក្នុងចំណោមសព្វាវុធដែលលក់ចេញលើទីផ្សារពិភពលោក រីឯតំបន់ទ្វីបអាហ្វ្រិក និងអឺរ៉ុបមានការកើនឡើងតិចតួច ។

Image may contain: airplane and sky

របាយការណ៍របស់ SIPRI បានឲ្យដឹងទៀតថា បណ្តាប្រទេសដែលទិញអាវុធចូលច្រើនជាងគេបំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺឥណ្ឌា ជាប់ចំណាត់ថ្នាក់កំពូលតារាង អារ៉ាប៊ីសាអូឌីត ជាប់ចំណាត់ថ្នាក់លេខ២ និងចិនជាប់ចំណាត់ថ្នាក់លេខ៣ ។

Image may contain: outdoor

គេហទំព័រ Ibtimes របស់អង់គ្លេសធ្លាប់បានផ្សព្វផ្សាយឲ្យដឹងថា សហរដ្ឋអាមេរិកជាប្រទេសជាប់លំដាប់កំពូលខាងជំនួញលក់អាវុធដោយអាចប្រមូលចំណូលបានប្រមាណ៤០ពាន់លានដុល្លារ នាឆ្នាំ២០១៥ និងប្រមាណជាង៤០ពាន់លានដុល្លារកាលពីឆ្នាំ២០១៦កន្លងទៅ ៕

Image may contain: 2 people, outdoor

ដកស្រង់ពី៖ DTN7