នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនកូនចិញ្ចឹមដែលជាមុខសញ្ញាអារក និង កាប់ចិញ្ច្រាំលើរាងកាយឪពុកចិញ្ចឹមជាច្រើនកន្លែង រួចកាត់លិង្គបោះចោល ដែលរឿងរ៉ាវនេះបានប្រព្រឹត្តទៅតាំពីយប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៥ មកម្ល៉េះ នៅក្នុងភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្ដពោធិ៍សាត់ រួចគេចខ្លួនបាត់ ។

Image may contain: 3 people, people standing

ជនរងគ្រោះមានឈ្មោះ ហាក់ ហ៊ន អាយុ ៧៤ ឆ្នាំ ជាឪពុកចិញ្ចឹម រីឯជនដៃដល់មានឈ្មោះ ត្រឹង បូរី អាយុ ២៨ ឆ្នាំ ជាកូនចិញ្ចឹម រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះ មានស្រុកកំណើតនៅខេត្ដព្រះវិហារ ។

Image may contain: one or more people

ជនរងគ្រោះត្រូវបានជនដៃដល់ប្រើកាំបិតអារ-ករហូតដាច់បំពង់ខ្យល់ រួចកាប់ទៅលើដើមទ្រូងរយះ ២ កន្លែង ចាក់ពោះធ្លាយចេញពោះរៀន និង កាត់លិង្គបោះចោល រួចជនដៃដល់បានវេចបង្វិចរត់គេចខ្លួនបាត់រយៈពេល ២ ឆ្នាំ ទើបតែថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៧ សមត្ថកិច្ចស្រុកបាកានឃាត់ខ្លួនបាន ។

Image may contain: one or more people

មូលហេតុដែលធ្វើឲ្យជនដៃដល់ហ៊ានប្រព្រឹត្តអំពើមនុស្សឃាតដូច្នេះ ពីព្រោះជនដៃដល់តែងតែផឹកស៊ីស្រវឹង ហើយជានិច្ចជាកាលឪពុកចិញ្ចឹមតែងតែណែនាំជារឿយៗ ធ្វើឲ្យជនដៃដល់ខឹង ។

បច្ចុប្បន្នសមត្ថកិច្ចបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនជនដៃដល់ទៅតុលាកា ៕ សុថាត់

Image may contain: 1 person

ប្រភព៖ pmhotnews