អ្នកជិះកង់ប្រណាំងម្នាក់ពិតជាជិះអត់ប្រយ័ត្នមែន! ហើយប្រហែលមិនដឹងជាអារម្មណ៍អណ្តែតអណ្តូងទៅដល់ទីណាទេ បានមកបុកអ៊ុំប្រុសម្នាក់ពីក្រោយខ្នងទាំងកម្រោលតែម្តង ខណៈគាត់កំពុងឈរ Live វីដេអូនៅលើដងផ្លូវ ។ ដែលហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចស្រុកព្រៃនប់ ស្ថិតតាមបណ្តោយផ្លូវលេខ៤ ។

16879735_1027542804057270_8197483617480343552_n

ទោះយ៉ាងណា តាមរយៈវីដេអូដែលត្រូវបានបង្ហោះផ្សាយនៅលើផេកឈ្មោះ រាជបុត្រ សូរ្យកាយ្យ នោះហេតុការណ៍នេះ វាពុំបានកើតឡើងដូចអ្វីដែលយើងទាំងអស់គ្នាបានគិតថា «អ៊ុំប្រុសម្នាក់នោះប្រាកដជាជួបគ្រោះថ្នាក់ធ្ងន់ធ្ងរទៅហើយ» នោះទេ ។ ប៉ុន្តែ ផ្ទុយទៅវិញ គាត់មានសំណាង បានរួចផុតពីគ្រោះថ្នាក់ដ៏ «ប្រហោងពោះ» នេះ និងថែមទាំងបង្កឲ្យអ្នកលេងហ្វេសប៊ុកមានការហួសចិត្ត អត់ទ្រាំផ្ទុះសំណើចពុំបានតែម្តង ដោយសារតែត្រង់ថាឃើញកង់ជិះមកបុកមើលទៅពេញទំហឹងទៅហើយ តែបែរជាអ៊ុំប្រុសម្នាក់នោះ ឈរធ្វើព្រងើយ និងសើចកក្អឹកងាកសួររកអ្នកជិះកង់… ទៅវិញ ។

ចង់ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គួរឲ្យអស់សំណើចយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!