កាលពីយប់មិញ ក្រុមបឹងកេតអង្គរបានប្រកួតចាញ់ក្រុមខ្លាំងម៉ាឡេស៊ី JDT ៣ទល់០ក្នុងការប្រកួតបើកឆាកជម្រុះក្នុងពូល F ពាន AFC Cup2017 ប៉ុន្តែក្រុមរបស់កម្ពុជាអាចនឹងត្រូវចាញ់៤ទល់០ ប្រសិនបើ លី វ៉ាហេដ មិនប្ដូរក្នុងការសង្គ្រោះបាល់មួយគ្រាប់នេះ។

នៅចុងម៉ោងជិតចាប់ការប្រកួតទៅហើយ កីឡាករ JDT បានអូសបាល់ទៅសម្រេចទី ធ្វើអ្នកចាំទីកម្ពុជា ស៊ូ យ៉ាទីដេញតាមយកបាល់តែមុខទីត្រូវចំហរចោល។ កីឡាករពាក់ងាវលេខ៩ របស់ JDT  បានទាត់បាល់ផុត ស៊ូ យ៉ាទីហើយបម្រុងនឹងចូល តែខ្សែការពារ លី វ៉ាហេដបានទៅសង្គ្រោះទាន់ ដោយស្លាយទាត់បាល់ចេញតែរូបគេត្រូវជ្រុលទៅបុកបង្គោលទីធ្វើឲ្យអ្នកទស្សនាស្រៀវយ៉ាងខ្លាំង។

តែយ៉ាងណាភ្លាមនោះ កីឡាករវ័យ២០ឆ្នាំបានងើបភ្លាមៗហើយបន្តការលេងរហូតដល់ចប់ការប្រកួត។ ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ kqube