បើតាមការដកស្រង់ព័ត៌មានពី Channel News Asia ចេញផ្សាយនាព្រឹកថ្ងៃពុធទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៧មកទល់ពេលនេះការស៊ើបអង្កេត និង ស្រាវជ្រាវករណីឃាតកម្មលើលោក គីម ជុងណាម បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាន់តែជ្រៅទៅ និង ក្តៅហើយដោយក្នុងនោះប៉ូលិសម៉ាឡេស៊ីបានចេញរបាយការណ៍ថ្មីកំណត់ជនសង្ស័យបន្ថែមពីររូបទៀតដោយក្នុងនោះមានម្នាក់ធ្វើការនៅស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងគូឡាឡាំពួរ និង ម្នាក់ទៀតធ្វើការនៅអាកាសចរណ៍កូរ៉េខាងជើងហើយដែលជនសង្ស័យទាំងពីររូបនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយទេ និង ក៏ត្រូវបានកោះហៅទៅសាកសួរផងដែរ ។

Image may contain: 2 people, people sitting

Loading...

ក្រៅពីជនសង្ស័យទាំងពីរនាក់ខាងលើនៅមានជនសង្ស័យដែលជាជនជាតិកូរ៉េខាងជើងបួននាក់ផ្សេងទៀតដែលត្រូវបានគេជឿជាក់ថាបានភៀសខ្លួនទៅដល់ទីក្រុងព្យុងយ៉ាងវិញហើយ ។ មកទល់ពេលនេះអាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនជនសង្ស័យបួននាក់រួមមានបុរសជនជាតិកូរ៉េខាងជើងម្នាក់, ស្ត្រីកាន់លិខិតឆ្លងដែនវៀតណាមម្នាក់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Doan Thi Huoung, ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Siti Aisyah និងមិត្តប្រុសជាជនជាតិម៉ាឡេស៊ីរបស់នាងមានឈ្មោះ Muhammad Farid Jalaluddin ។

Image may contain: 1 person, sitting and outdoor

លោក គីម ជុងណាម ជាកូនប្រុសច្បងរបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល និង ជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង បច្ចុប្បន្នលោក គីម ជុងអ៊ុន ត្រូវបានស្ត្រីពីរនាក់ក្រោមការបង្គាប់បញ្ជារបស់ភ្នាក់ងារចារកិច្ចកូរ៉េខាងជើងលួចធ្វើឃាតនៅឯអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី នៅពេលដែលរូបលោកត្រៀមធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវប្រទេសចិនកាលពីថ្ងៃទី ១៣ កុម្ភៈ ២០១៧ កន្លងទៅ ៕ ដេវីត

Image may contain: 2 peopleImage may contain: 1 person, standing and walkingImage may contain: 3 peopleImage may contain: 2 people, eyeglasses and selfieImage may contain: 1 personImage may contain: one or more people and stripesImage may contain: one or more people, people standing and outdoor

ប្រភព៖ pmhotnews