ការឆ្លងមេរោគក្នុងទ្វារមាស ជាបញ្ហាមួយដែលស្ត្រីភាគច្រើនចង់ចៀសឱ្យផុត។ ជំងឺឆ្លងមេរោគផ្សិត មេរោគបាក់តេរី ឆ្លងមេរោគក្នុងតម្រងនោម…អាចបណ្តាលឱ្យក្តៅក្រហាយ និងឈឺចាប់។ ខាងក្រោមនេះយើងនឹងបង្ហាញពីប្រភេទអាហារមួយចំនួនដែលអាចជួយរក្សាសុខភាពទ្វារមាស និងប្រភេទអាហារដែលអ្នកគួរចៀសវាង។

ឆ្លងមេរោគក្នុងទ្វារមាសបណ្តាលមកពីមូលហេតុផ្សេងៗ។ ជួនកាល ប្រភេទអាហារ និងភេសជ្ជៈក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទ្វារមាសដែរ។

គន្លឹះដើម្បីរក្សាសុខភាពទ្វារមាសបានល្អគឺ ត្រូវទទួលទានអាហារឱ្យបានត្រឹមត្រូវ។ អាការៈក្តៅក្រហាយ ឬឈឺចាប់ទ្វារមាសបង្ហាញពីអតុល្យភាពទ្វារមាស។

អាហារដែលស្ត្រីគួរទទួលទាន

១. ទឹកដោះគោជូរ និងប្រូបាយអូទិច

ការទទួលទានសារធាតុប្រូបាយអូទិច ជាវិធីដ៏ប្រសើរបំផុត ជួយរក្សាកម្រិត pH និងការពារពីការឆ្លងមេរោគផ្សិត។ ប្រភពនៃប្រូបាយអូទិចមានក្នុងទឹកដោះគោជូរ ហើយអ្នកត្រូវទទួលទានវាជាប្រចាំ។ វាក៏ជាអាហារដ៏សំខាន់ជួយរក្សាសុខភាពទ្វារមាសផងដែរ។

២. ខ្ទឹមស

ខ្ទឹមសសម្បូរទៅដោយសារធាតុប្រឆាំងវីរុស និងមេរោគផ្សិត។ វាមានប្រសិទ្ធិភាពព្យាបាលការឆ្លងមេរោគផ្សិត កន្ទួលរមាស់លើទ្វារមាស និងការឈឺចាប់។ អ្នកក៏អាចសាកល្បងបញ្ចូលខ្ទឹមស ១ក្លែបទៅក្នុងទ្វារមាស ហើយទុកវាចោល ១យប់។ ធ្វើបែបនេះឱ្យបាន ៣យប់។

៣. ទឹកក្រូចឆ្មា

ទ្វារមាសរបស់អ្នកនឹងកាន់តែមានសុខភាពល្អ ប្រសិនបើអ្នកប្រើក្រូចឆ្មាក្នុងរបបអាហារប្រចាំថ្ងៃ។ ក្រូចឆ្មាសម្បូរទៅដោយវីតាមីន C និងអាស៊ីតជូរខ្ពស់។ វាជួយប្រយុទ្ធប្រឆាំងនឹងមេរោគផ្សិត។

៤. ស្លឹកបន្លែបៃតង

តើអ្នកកំពុងមានបញ្ហាទ្វារមាសស្ងួតមែនទេ? ស្លឹកបន្លែបៃតង ជាឱសថលាងឈាមធម្មជាតិ ជួយពង្រឹងចរាចរណ៍ឈាមឱ្យដើរស្រួល។ ស្លឹកបន្លែដូចជា ស្ពៃខៀវ និងផ្កាខាត់ណា ជួយការពារពីបញ្ហាស្ងួតទ្វារមាស។

៦. គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ

វត្តមាននៃវីតាមីន E ក្នុងគ្រាប់ផ្លែឈើអាចជួយព្យាបាលបញ្ហាស្ងួតទ្វារមាស។ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើដែលអ្នកគួរទទួលទានមានដូចជា គ្រាប់ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុង និងគ្រាប់វាល់ណាត់។ វាត្រូវបានគេចាត់ទុកថា ជាអាហារដ៏ប្រសើរលើសលប់ ជួយរក្សាសុខភាពទ្វារមាស។

៧. ទឹក

ភ្នាសស្លេសរបស់ទ្វារមាសត្រូវការទឹកគ្រប់គ្រាន់ដើម្បីដំណើរមុខងារបានត្រឹមត្រូវ។ ការទទួលទានទឹកប្រហែល ១.៥-២លីត្រក្នុង ១ថ្ងៃ ជួយបង្កើនជាតិរំអិលដល់ទ្វារមាស បំបាត់ក្លិន។

អាហារត្រូវចៀសវាង

ប្រភេទអាហារចម្បងដែលអ្នកត្រូវចៀសវាងគឺ អាហារមានជាតិស្ករខ្ពស់ ជាតិស្រវឹង និងស្រូវសាឡី។ ហើយក៏ត្រូវចៀសវាងអាហារកែច្នៃ និងអាហារសម្បូរជាតិខ្លាញ់ផងដែរ។ មេរោគផ្សិតចូលចិត្តរស់នៅកន្លែងមានជាតិស្ករ ដូច្នេះយល់ល្អ គួរចៀសឆ្ងាយពីអាហារទាំងនេះ៕

ដកស្រង់ពី៖ មង្គលការ