រដ្ឋាភិបាលហ្វីលីពីន និងអាល្លឺម៉ង់ កំពុងថ្កោលទោសយ៉ាងខ្លាំងទៅលើក្រុមសកម្មប្រយុទ្ធ ISIS បន្ទាប់ពីក្រុមជ្រុលនិយមមួយនេះ បានបង្ហោះខ្សែវីដេអូកាត់ក្បាលជនជាតិអាល្លឺម៉ង់ម្នាក់ នៅក្នុងប្រទេសហ្វីលីពីន ដោយពួកគេបានជំរិតទារប្រាក់ពីរដ្ឋាភិបាលរហូតដល់ ៦ម៉ឺនដុល្លារមិនបាន ពេលនេះប្រទេសទាំងពីរបានដឹកនាំកម្លាំងភ្លាមៗឆ្ពោះទៅកាន់ តំបន់ឆ្នេរ ក្បែរកោះ Jolo ដើម្បីធ្វើការវាយប្រហារ។

លោក Juergen Kantner ទាហានអាល្លឺម៉ង់ម្នាក់ ដែលជាចំណាប់ខ្មាំងរបស់ប្រទេសហ្វីលីពីន ត្រូវបានក្រុម Abu Sayyaf ចាប់ខ្លួនឃុំឃាំង តាំងពីឆ្នាំ២០០៨ នៅបន់ឆ្នេរមួយកន្លែង ប្រទេសសុម៉ាលី ដោយពួកគេមានបំណងជំរិតទារប្រាប់ចំនួន ៦ម៉ឺនដុល្លារ រហូតដល់ថ្ងៃកំណត់កាលពីថ្ងៃអាទិត្យមុននេះ រូបលោកត្រូវបានក្រុមនេះកាត់ក្បាលយ៉ាងសាហាវបំផុត ព្រមទាំងបានផ្សាយបញ្ឃឺរដ្ឋាភិបាលទៀតផង។

ជាចុងក្រោយ លោក Jesus Dureza សមាជិកទីប្រឹក្សាសន្តិភាពរបស់លោក ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបញ្ជាប់ថា ពេលនេះទាហានហ្វីលីពីន២នាក់ទៀតបាត់ខ្លួន ក្នុងចំណោម៧០នាក់ ដែលបានសង្គ្រោះ បន្ទាប់ពីធ្វើការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ ISIS នៅកោះ Jolo មកដល់ពេលនេះទ័ពរបស់យើងទាំងអស់កំពុងតាមប្រមាញ់ពួកនេះចេញពីប្រទេស ដោយសន្យាថា ក្រុមប្រព្រឹត្តអំពើភេរវកម្មដ៏ឃោរឃៅទាំងនោះ និងសម្លាប់ចោល មិនឲ្យមានវត្តមាននៅលើទឹកហ្វីលីពីនទៀតឡើយ៕

ប្រភព៖ kqube