ក្រោយពីមានរឿងរ៉ាវជាបន្តបន្ទាប់មកកន្លងផុតមួយរយៈមក ឃើញថាកម្មវិធី ABC 3 Spring ដែល Live ផ្ទាល់នៅលើផេកហ្វេសប៊ុករបស់ខ្លួន មានលោកអាចារ្យអេជាប្រធាន បាននៅតែបង្កជាបញ្ហាស្ទើរតែចេះពុំចប់ពុំចេះហើយ ដែលរហូតមហាជនចូល Comment រិះគន់មិនសំចៃមាត់ អំពីរឿងការបញ្ចេញឥរិយាបទដូចជាការនិយាយស្តីមិនសមរម្យ ជាដើម ចំពោះក្រុមការងារដែលជាពិធីករ-ពិធីការិនី ABC នេះ។

Image may contain: 3 people, people standing

យ៉ាងណាមិញ ទាក់ទងរឿងដែលប្រិយមិត្តចូល Comment នេះផងដែរ ប៉ុន្មានម៉ោងមុននេះ ឃើញថា ក្នុងកម្មវិធីផ្សាយផ្ទាល់ទាំងមូល ប៊ិះក្លាយជាកន្លែងវ៉ៃបុក (Boxing) ស៊ីសាច់ហុតឈាមគ្នាទៅហើយ ដោយសារពិធីការិនី២រូប បានទាស់ពាក្យសំដីដាក់គ្នា ។

តាមរយៈវីដេអូ Live ដំបូងឡើយ ពិធីការិនីឈរនៅខាងក្រោមម្នាក់ បានលើកយកសារ Comment ពីប្រិយមិតម្នាក់ឈ្មោះអានិច ហើយកញ្ញាអានថាៈ «សួស្តីបងប្អូន ចងរិះគន់ដើម្បីស្ថាបនាណា៎ ប្អូនចង់ឲ្យបងៗនិយាយព័ត៌មានច្រើនជាងរឿងកំប្លែងណាបងៗ ហើយចង់ឲ្យបង ច្រឹប និយាយឲ្យគោរពអ្នករួមការងារផង ហើយបងសឡា កុំពូកែកាត់សេចក្តី ពេលគេកំពុងនិយាយ… » ។ ក្រោយអានរួចរាល់ កញ្ញារូបនេះបានលើកឡើងវិញក្នុងបំណងស្ថាបនាក្រុមការងារថា «ហ្នឹងហើយ បងច្រឹប បងឯងលឺនៅ? បងឯងគួរគោរពក្រុមការងារខ្លះណា… លឺហើយសូមធ្វើតាមការ Comment របស់គាត់ផង..» ។ ភ្លាមៗនោះ ច្រឹបបានតបវិញថា «ឲ្យបងគោរពម៉េច បើអ្នករួមការងារយើងមិនគួរឲ្យគោរពខ្លះនោះ!! ហើយឲ្យគេគោរពម៉េចទៅ!!» ។ ដោយគិតថា ច្រឹប និយាយបែបចំអកឲ្យខ្លួនដែលមានបំណងល្អសោះវិញនោះ កញ្ញាចិត្តមិនចុះញមប៉ុន្មានរូបនេះ ក៏បានតបវិញថាៈ «បងឯងនិយាយចំៗទៅ ចាំបាច់អ្នកខ្លះ…» ។ ហាសហា!! រឿងរ៉ាវក៏បានបែកម៉ាំអូរហូរស្ទឹងតែម្តង… ។

ពិតមែនហើយ នេះកុំតែនៅក្នុងកម្មវិធីផ្សាយផ្ទាល់មានលោកប្រធាននៅក្បែរទេ បើនៅខាងក្រៅវិញ មិនដឹងយ៉ាងណា ច្បាស់ជាក្តៅគគុកហើយ ប្រិយមិត្ត!!! ៕

Image may contain: 1 person, phone and selfie

Image may contain: 3 people

Image may contain: 3 people

Image may contain: 3 people

Image may contain: one or more people

Image may contain: 3 people, people standing

Image may contain: 3 people, people standing

Image may contain: 3 people, people standing

Image may contain: one or more people and people standing