សិល្បៈ៖ តារាចម្រៀងដ៏ល្បីឈ្មោះបោះសំឡេងរបស់ផលិតកម្មសាន់ដេមួយរូប ដែលពូកែខាងស្រែកច្រៀងសំឡេងឡើងខ្ពស់ៗ ស្ទើរតែគ្មានអ្នកអាចច្រៀងតាមបាន គឺលោក ឆាយ វីរៈយុទ្ធ បានបញ្ចេញឈុតសម្ដែងពិសេស ជាមួយអតីតសង្សារចាស់ គឺអ្នកនាង សុខ សោម៉ាវត្តី នៅក្នុងសប្ដាហ៍កន្លង នៃស្ថានីយទូរទស្សន៍ អ៊ីធីវី បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ហើយថែមទាំងមានការគាំទ្រច្រើនទៀតផង។

Image may contain: 1 person, standing

ជាទូទៅលោក ឆាយ វីរៈយុទ្ធ ឡើងច្រៀងនៅក្នុងការប្រគំតន្ត្រីផ្សេងៗ គ្រាន់តែឡើងច្រៀងធម្មតាៗ មិនមានការរៀបចំឈុតឆាកពិសេសបែបនេះទេ បើតាមដែលធ្លាប់សង្កេតឃើញនាពេលកន្លងមក ប៉ុន្តែនៅក្នុងឈុតសម្ដែងពិសេសជាមួយអ្នកនាង សុខ សោម៉ាវត្តី លើកនេះ ស្រាប់តែអ្នកទាំងពីរ បានធ្វើឲ្យទស្សនិកជនមានការប្លែកអារម្មណ៍ជាខ្លាំង ដោយពួកគេបានបន្សល់នូវអនុស្សាវរីយ៍ជាមួយគ្នារាប់មិនអស់ទៀតផង។

Image may contain: 1 person, closeup

ជាក់ស្ដែងក្នុងឈុតឆាក់សម្ដែងពិសេសនេះ មានបង្ហាញនៅរូបថតអនុស្សាវរីយ៍ជាមួយគ្នាមិនចេះតិច ឈុតមួយនេះ ធ្វើឲ្យទស្សនិកជនដាក់អារម្មណ៍ចូលតួម្នាក់ៗស្ទើរស្រក់ទឹកភ្នែក ស្លង់អារម្មណ៍តាមការសម្ដែង និងបទចម្រៀងរបស់លោកគ្រប់ៗគ្នាផងដែរ។ តើមានអ្វីប្លែកនៅក្នុងឈុតឆាក់សម្ដែងពិសេសរបស់ លោក ឆាយ វីរៈយុទ្ធ និងអ្នកនាង សុខ សោម៉ាវត្តី មួយឈុតនេះ សូមទស្សនិកជនអញ្ជើញទស្សនាទាំងអស់គ្នាដូចតទៅ៖

Image may contain: 1 person

Image may contain: 1 person, on stage, playing a musical instrument and concert

Image may contain: 2 people


ប្រភព៖ kqube