យោងតាមសេចក្ដីថ្លែងការណ៍ឆ្លើយតបមួយរបស់រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង កូរ៉េខាងជើង កាលពីល្ងាចម្សិលមិញនេះបានឲ្យដឹងថា របបផ្ដាច់ការកុម្មុយនិស្តមួយនេះ នឹងបន្តធ្វើការអភិវឌ្ឍន៍នុយក្លេអ៊ែររហូតដល់ជោគជ័យឲ្យកាន់តែខ្លាំងទៀត លុះត្រាតែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បោះបង់ចោលគោលនយោបាយបង្ករឿងប្រឆាំងជាមួយនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ហើយ នុយក្លេអ៊ែរផ្លោងឆ្លងទ្វីបដែលកំពុងឈានដល់ការធ្វើតេស្តនាពេលឆាប់ៗនេះ គឺមិនមែន ជាទង្វើខុសច្បាប់ ដូចដែល UN ចោទប្រកាន់នោះទេ នេះបើយោងតាមការចេញផ្សាយរបស់ព័ត៌មាន យ៉ុនហាប់។

Image may contain: 1 person, sitting

Loading...

ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងអង្គការសហប្រជាជាតិ ចាប់ផ្ដើមធ្វើការប្រឆាំង និងដាក់ទណ្ឌកម្មផងនោះ រដ្ឋាភិបាលកូរ៉េខាងជើងបានឆ្លើយតបវិញថា ទោះបីជាបច្ចុប្បន្នកំពុងស្ថិតនៅក្រោមសម្ពាធក៏ដោយ ទីក្រុងព្យុងយ៉ាងនឹងមិនបញ្ឈប់ការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរនោះដែរ លុះត្រាតែអាមេរិក បោះបង់ចោលគោលនយោបាយប្រឆាំងនឹងរបបកុម្មុយនិស្ត ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក គីម ជុងអ៊ុន។

អ្នកនាំពាក្យគណៈកម្មាធិការកូរ៉េខាងជើង តំណាងឲ្យសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិក បានបន្ថែមទៀតថា សកម្មភាពទាំងឡាយរបស់យោធាកូរ៉េខាងជើង ទាំងជើង ទឹក គោក និងអាកាស បូករួមទាំងនុយក្លេអ៊ែរ គឺមិនមែនជាការប្រព្រឹត្តខុសច្បាប់នោះទេ ដោយសក្ដានុពលទាំងនេះគឺធ្វើឡើងគ្រាន់តែដើម្បីការពារខ្លួន ទប់ទល់លើការគំរាមកំហែង ពីសំណាក់នុយក្លេអ៊ែរ និងចេតនាអាក្រក់ របស់សហរដ្ឋអាមេរិក តែប៉ុណ្ណោះ។

Image may contain: 1 person, outdoor

ជាចុងក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ចប់ថា កូរ៉េខាងជើង គ្មានផ្លូវបោះបង់ចោលការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ថ្វីបើមានការដាក់សម្ពាធពីទីក្រុងប៉េកាំងក៏ដោយ មួយវិញទៀតបំណងរបស់លោក ដូណាល់ ត្រាំ ចង់ឲ្យមានការអង្គុយតុចចារគ្នានោះ គឺវាមិនអាចទៅរួចនោះទេ៕

ប្រភព៖ kqube